
រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកក្មេងដើរថ្មើរជើងឆ្លងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ផុងលលាក្បាលខាងឆ្វេង។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះឈ្មោះ ចេង គន្ធា ស្ថិតនៅក្នុងភូមិបញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី បានចុះមកដល់កន្លែងកើតហេតុ និងបានត្រួតពិនិត្យ។
របាយការណ៍បានបញ្ជាក់ថា ក្មេងរងគ្រោះមានឈ្មោះ ម៉េង ឆាយ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
រីឯអ្នកបើកបរម៉ូតូឈ្មោះ ភ័ក្ត្រ រាពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅឯរាជធានីភ្នំពេញ។ ចំណែកវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ប្រផេះ(គ្មានស្លាកលេខ) ត្រូវបានកម្លាំងប៉ុស្តិ៍រឹបអូសយកមករក្សាទុកដើម្បីរង់ចាំធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕