
ព្រៃវែង៖ នៅរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន បានរៀបចំពិធីក្រុងពលី សុំសេចក្តីសុខចម្រើន និងសុំអោយដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក នាពេលខាងមុខនេះ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា និងលោកជំទាវ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាព និងមន្រ្ដីរាជការនៃរដ្ឋបាលខេត្តព្រៃវែងផងដែរ។
ទាំងនេះគឺជាស្នាដៃដ៏ធំធេងមួយសម្រាប់ខេត្តព្រៃវែងដែលមានទាំង រោងតម្កល់ទូក ង វែងជាងគេនៅលើពិភពលោក រួមទាំងអគាររដ្ឋបាលសាលាខេត្តដល់ធំស្កឹម ស្កៃ ដែលជាកន្លែង សម្រាប់មន្ត្រីរាជការសាលាខេត្តងាយស្រួលក្នុងការបំពេញការងារភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងធ្វើឲ្យការងារទាំងអស់នោះចម្រើន ប្រសើរឡើង។ សមិទ្ធផលដែលរីកចម្រើនទាំងអស់នេះគឺបានដោយបានការណែនាំចង្អុលបង្ហាញជ្រុំជ្រែងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលសម្ដេច នឹងឯកឧត្តមបានខិតខំខ្នះខ្នែង ធ្វើយ៉ាងណា សាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីមួយនេះ សម្រាប់មន្ត្រី រាជការនៃសាលាខេត្តព្រៃវែងងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចការងាររបស់ខ្លួនប្រកបដោយ ភាព ងាយស្រួល។