
ចាប់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ។
ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភានេះ។
ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។