
ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១៖១៥នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ (ជនបរទេស) ដែលកំពុងជិះម៉ូតូ២នាក់បានសម្រេច ភ្លាមនោះកម្លាំងជំ នាញ ធ្វេីការប្រដេញរហូតដល់ចំណុចផ្លូវ៩៧ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទេីបឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន៖
១. ឈ្មោះ ហ៊ឹម លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីការនៅអគ្គិសនី ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ លេខ៩៩ ក្នុងសង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(អ្នកបេីក)។
២.ឈ្មោះ រិន រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររេីសអេតចាយ ទីកន្លែងស្នាក់នៅ ជួល ផ្លូវលេខ៩៩ ក្នុងសង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(ដៃដល់)។
សំភារះដកហូតមាន៖
១.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌សពាក់ស្លាក លេខ ភ្នំពេញ 1KB-5998(របស់ជនសង្ស័យ)
២.ទូរស័ព្ទដៃអាយហ្វូន១៣(របស់ជនរងគ្រោះ)
ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់អោយនារីរងគ្រោះជនបរទេសវិញ។
បច្ចុប្បន្ន ការិយាល័យជំនាញ បាននាំជនសង្ស័យខាងលេីមក ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។