
ព្រៃវែង ៖ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ លោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ព្រមទាំងក្រុមការងារ នាំយកផ្ទះមួយខ្នងមានតម្លៃ ៦ ៥០០ដុល្លារ ជាអំណោយរបស់លោកស្រី ហង្ស សុវណ្ណារី អគ្គនាយិកាក្រុមហ៊ុន LYWANN SHU CO.LTD តាមរយៈ សមាគម សម្ព័ន្ធ សារព័ត៌មាន ឯករាជ្យ ខេត្តព្រៃវែង ប្រគល់ជូន ដល់ក្មេងកំព្រា ៣នាក់បងប្អូន រស់នៅភូមិសំបួរ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោកស្រី យិន កល្យាណ និងក្រុមការងារ ក៏បានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងថវិកា ចំនួន ១០ម៉ឺនរៀល ។ ដោយឡែកលោក ភុន សម្ផស្ស អភិបាលស្រុក ព្រះស្តេច ក៏ឧបត្ថម្ភ ជាសម្ភារៈផ្ទះ បាយ និងភេសជ្ជៈ មួយចំនួន ព្រមទាំងថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ៕