
មិត្តអ្នកអានជាទីមេត្រី នៅពេល ស្រ្តេស ក្រៅ ពី ស្តាប់ បទ ចម្រៀង ឬ ធ្វើ អ្វី តាម ចំណង់ ចំណូលចិត្ត របស់ ខ្លួន ហើយ លោកអ្នក ក៏ អាច បរិភោគ អាហារ ទាំង នេះ ដើម្បី កាត់ បន្ថយ អរម៉ូន ស្រ្តេស បាន។
១. ជើង មាន់ : គឺ ជា អាហារ ថាមពល មួយប្រភេទ ដែល សម្បូរ ដោយ អាមីណូអាស៊ីត និង សារជាតិ រ៉ែ ដែល ជួយ ជម្រុញ ឲ្យ កម្រិត អរម៉ូន ស្រ្តេស ថយ ចុះ។
២. ទឹក ដោះគោ ឈីស និង ទឹក ដោះគោ ជូ: មិន ថា ទឹក ដោះគោ ស្រស់ ឈីស ឬ ទឹក ដោះគោ ជូទេ វាជា ប្រភព អាហារ សម្បូរ ដោយ អាមីណូ អាស៊ីត។ ញ៉ាំ ប្រភេទ អាហារ ទាំង នេះ កាន់ តែ ច្រើន នឹង ជួយ ឲ្យ សារពាង្គកាយ លូត លាស់ ល្អ ព្រម ទាំង បំបាត់ កម្រិត អរម៉ូន ស្រ្តេស ផង ដែរ។
៣. បន្លែ និង ផ្លែ ឈើ : ពិសេស បន្លែ បៃ តង ដូច ជា ផ្ទី ខាត់ ណា ស្ពៃ ប្រូខូលី… ផ្លែ ស្រ្តបឺរី ក៏ ជា បន្លែ ដែល ជួយ បង្កើន កម្រិត Dopamine ក្នុង ការ ជួយ ភាពបំបាត់ ស្រ្តេស ផង ដែរ។
៤. ត្រីសាល់ ម៉ុន: ជា ប្រភេទ ត្រី ដែល មនុស្ស គ្រប់ គ្នា ចូលចិត្ត ហើយ សម្បូរ ទៅដោយ គុណ ប្រយោជន៍ ជា ច្រើន ដែល ផ្ទុក ដោយ សារជាតិ Tryptophan ព្រម ទាំង អាស៊ីត អាមីណូ ផង ដែរ។
៥. គ្រាប់ ធញ្ញជាតិ: ក៏ជា ប្រភេទអាហារ សម្បូរ ទៅដោយ អាមីណូអាស៊ីត និង ជីវជាតិ ជា ច្រើនទៀត ដែល ជួយ បង្កើន កម្រិត អរម៉ូន ល្អៗ ក្នុង រាង កាយ តាម បែ ប ធម្មជាតិ។ ដូច្នេះ ដើម្បី សុខភាព ល្អ គប្បី ញ៉ាំ គ្រាប់ ធញ្ញជាតិ ឲ្យ បាន ច្រើន។
ប្រភព៖ sistacafe
ប្រែ សម្រួល៖ ជា ស្រី ពៅ