
ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យដោយ ផ្ទាល់ ហេីយធ្វេីការស្រាវជ្រាវនឹងបេីក ការស៊េីបអង្កេត កំណត់មុខ សញ្ញា ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
-ឈ្មោះ វិន សាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០០៖៣៥នាទី ត្រង់ចំណុច មុខផ្ទះសំណាក់យីហោចំបុី១៦៨ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វេីសកម្មភាពបានចំនួន០៣ករណីមាន៖
១. នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១៖៣០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់កំពុងជិះម៉ូតូបានសំរេចនៅចំណុច មុខផ្ទះលេខ ១៦A ផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២៖០០នាទី បានឆក់កាបូប ស្ពាយពីនារីម្នាក់ កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសំរេចនៅចំណុចមុខបេនឡានក្រុងផ្លូវលេខ១៩៩កែងផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។
៣. នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១6៖០០នាទី បានធ្វេី សកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសំរេច(ត្រូវម៉ូតូកង់បីកៀរបណ្តាលអោយដួលរត់ចោលម៉ូតូ )នៅចំ ណុច មុខផ្ទះលេខ ៧៣ ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ។
*សំភារះដកហូតរួមមាន៖
១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IR-9314 ។
២. ចំណែកម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JP-1575(ជារបស់ជនសង័្សយ ឈ្មោះ វិន សាំង ដែលបានផ្តួលរត់ចោលម៉ូតូ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ត្រូវបានកម្លាំងអធិការនគរ បាលខណ្ឌចំការមនយកទៅរក្សាទុក នឹងបានប្រគល់អោយកម្លាំងការិយា ល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដេីម្បីចាត់ការតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕