
ជនរងគ្រោះក្នុងករណីឃាតកម្ម ដែលត្រូវប្ដីអារ.ក សម្លាប់ដែលសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ មានកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុក គឺប្រុស៣ ស្រីមួយ និងមានមុខរបរ នៅភោជនីយដ្ឋាន រាជនី។
ជនរងគ្រោះមាន ឈ្មោះ សូចន្ធី ភេទស្រី អាយុប្រហែល៤០ឆ្នាំ។ ចំណែកប្តីឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបរ រត់ម៉ូតូកង់បី កំពុងគេចខ្លួន។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕