
ភ្នំពេញ ÷ នាព្រលប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុនសែនបានចេញសារជុំវិញ ការរិះគន់កីឡាករថៃ ប៊ួខាវ ដែលមកចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា “កូនប្រុសភាសារ
ប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។
បើទោះកីឡាករប៊ួ ខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ។កូនត្រូវមើលឲ្យឆ្ងាយជាងប៊ួ ខាវព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។
សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយនិងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិប្រទេសនិងប្រទេស។
សូមរក្សាភាពថ្លៃថ្នូរក្នុងឋានះជាម្ជាស់ផ្ទះនិងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ”។