
ខេត្តក្រចេះ ៖ ដោយមានការយកចិត្តទុកដាក់ នឹងទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោកវរៈសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកញ៉ែម ធួន ជាមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍រដ្ឋបាលឃុំសំបុក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ដើម្បីជួយសម្រួលដល់ការខ្វះខាត នៅក្នុងឱកាសនោះដែរលោក អធិការ ក៏បានពាំនាំនូវជំនួយឧបត្ថម្ភថវិកាពីថ្នាក់ដឹកនាំ និងសម្ភារៈមួយចំនួនជូនលោក ញ៉ែម ធួនដែលកំពុងសម្រាប់ព្យាបាលជំងឺក្នុងនោះ រួមមានថវិការ ១.០០០.០០០រៀល មី ចំនួន ២កេះ ទឹកផ្លែឈើ ចំនួន ០១កេះ និងទឹកដោះគោឆៅចំនួន៣យូរផងដែរ ។
លោក អធិការ ក៏បានបញ្ជាក់មកកាន់អង្គភាពសារព័ត៌មានយើងឱ្យបានដឹងថា លោកញ៉ែម ធួន ជា
មន្ត្រីនគរបាលមួយរូបបំពេញភារកិច្ចបានល្អក្នុងអង្គភាព មិនតែប៉ុណ្ណោះលោកទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ហើយលោកក៌ជាមន្រ្តី មានចរិកស្លូតបូត សុភាពរាបសារ និងឥរិយាបថរួសរាយ រ៉ាក់ទាក់ នឹងសាមញ្ញជាមួយពលរដ្ឋរបស់ខ្លួន ។
លោក អធិការ បានបញ្ជាក់ទៀតថា ក្នុងនាមអធិការដ្ឋាន ក៏ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកពុំដែលព្រងើយកន្តើយ ហើយជានិច្ចកាល លោកតែងតែគិតគូរយកចិត្តទុកដាក់ដល់មន្រ្តីដល់ក្រោមឪវាទរបស់ខ្លួន ដែលបានលះបង់ពេលវេលា បម្រើប្រជាពលរដ្ឋ បម្រើសង្គមជាតិកន្លងមក ហើយលោកក៌មានការកោតសសើរ វាយតម្លៃខ្ពស់ នឹងមានគោលការណ៍លើកទឹក
ចិត្តផ្សេងៗតាមរយះការស្នើសុំប័ណ្ណសរសើរ ឬ តម្លើងតួនាទី ឬ ឋានន្តរស័ក្កិដល់មន្រ្តីក្រោមឪវាទរបស់ខ្លួនដែលមានស្នាដៃល្អៗជាបន្តបន្ទាប់កន្លងមក ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦ : ៤០នាទី លោកអនុសេនីយ៍ ទោ ញ៉ែម ធួន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានរងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយ
ខ្លួនឯង នៅចំណុចភូមិតាលូស ឃុំប៉ុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ នៅថ្ងៃកើតហេតុខាងលើ លោកបានធ្វើដំណើរពីទិសខាងត្បូងមកទិសខាងជើង ដល់ចំណុចកើតហេតុ លោកបានជិះម៉ូតូជៀសនិងរថយន្តធំពីរគ្រឿងជៀសគ្នា ក្នុងទិសដៅផ្ទុយគ្នា រួចក៏ជ្រុលចង្កូតម៉ូតូទៅប៉ះនឹងស្លាកប៉ះកង់ម៉ូតូរបស់ប្រជាពលរដ្ឋដែលនៅដាក់បញ្ឈរកែ្បផ្លូវស្តាំដៃក្បែនោះ ហើយក៌ដួលម៉ូតូគាត់អែបស្តាំក្បែនោះតែម្តង គឺពុំមានពាក់ព័ន្ធនឹងភាគីទីពីរជាអ្នកបង្កគ្រោះថ្នាក់មកលើគាត់នោះទេ។
ជាចុងក្រោយលោកវរសេនីយ៍ឯក ប៊ុត នឿន បានជូនពរលោក ញ៉ែម ធួន សូមឆាប់ជាសះស្បើយពីជំងឺដើម្បីបន្តបេសកកម្មបម្រើប្រជាពលរដ្ឋ និង សង្គមជាតិតទៅ
ទៀត នឹង សូមជូនពរលោក នឹង ក្រុមគ្រួសាររបស់លោកឲ្យចៀសឆ្ងាយពីជំងឺផងទាំងពួង នឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបើកបរថ្ងៃក្រោយ ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ក្នងពេលបើកបរ។