
ត្បូងឃ្មុំ ៖ ប្រភពពីអ្នកញៀនល្បែងមាន់ជល់បានបង្ហេីបអោយដឹងថា ទីតាំងល្បែងស៉ីសង បែបលក្ខណៈជាកាស៉ីណូ នៅក្នុងភូមិអន្លង់ជ្រៃនេះ គឺបេីកលេងយូរមកហេីយ ដោយគ្មានញញេីតសមត្ថកិច្ចឡេីយ ដោយពួកគេថាបានបង់លុយរត់ការឲ្យទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់ក្រសួង ដល់ថ្នាក់ខេត្ត ជាពិសេសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គ្មានចំណាត់ការអ្វីឡេីយ ។ប្រជាពលរដ្ឋ ដែលរស់នៅតំបន់បានឲ្យទៀតថា ប្រសិនខែបុណ្យទានដូចជាឆ្នាំខ្មែរកន្លងទៅនេះ មានការភ្នាល់ចាក់លុយលានរៀល និងមានល្បែងស៉ីសងសឹងតែប្រភេទនៅទីតាំងខាងលេីនេះដូចជា៖ ល្បែងមាន់ជល់, អាប៉ោង, យូគី, បៀ,ជាដេីម។
បើតាមអ្នកលក់ដូរនៅតំបន់នេះវិញ បានបញ្ជាក់ដែរថា៖ ការលក់ដូរដាច់ពេលមានការបេីកល្បែងស៉ីសងនៅកាណូស៉ីច្រកវាល នេះ ឬកាស៉ីណូអន្លង់ជ្រៃនេះ ព្រោះមានភ្ញៀវមកទិញជាហូហែរ បានអាចលក់បានតម្លៃថ្លៃទៀត។
សូមបញ្ជាក់ថា រូបភាព នេះដោយក្រុមការងារសារព័ត៍មានសករាជថ្មី ដែលបានចុះថតផ្ទាល់នៅទីតាំងកាស៉ីណូ ច្រកក្រវាល ជាយដែន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣ រូបភាព រថយន្តខ្មែរ អ្នកលេងសុទ្ធសឹងជាជាតិខ្មែរ គ្មានបរទេសណាម្នាក់ឡេីយ។
អ្វីដែលប្រពលរដ្ឋស្នេីសុំនោះ សូមឲ្យ អាជ្ញាធរ ខេត្ត ត្បូង ឃ្មុំ មានឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ មេត្តាចាត់វិធានការ នឹងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពផង ទទាំងមេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តត្បូងឃ្មុំ និង លោក ម៉ុន មាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចាត់កងកម្លាំងចុះបង្ក្រាបករណីខាងនេះផង៕