
បើយោងយោងតាមប៉ូលីសបានឲ្យដឹងថាលោក Moonbin ជាសមាជិក ASTRO បានទទួលមរណភាពកាលពីថ្ងៃទី 19 ខែមេសាឆ្នាំ 2023 ដោយអាយុ 25 ឆ្នាំ។
ប៉ុស្តិ៍នគរបាល Gangnam ទីក្រុងសេអ៊ូល បានរាយការណ៍ថា នៅថ្ងៃទី19 ខែមេសា វេលាម៉ោងប្រហែល 8 និង10នាទីយប់ KST, Moonbin ត្រូវបានគេប្រទះឃើញស្លាប់ក្នុងគេហដ្ឋានរបស់គាត់ក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ដោយអ្នកគ្រប់គ្រងរបស់គាត់ដែលបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ។
ប៉ូលីសបានបន្តទៀតថា”វាហាក់ដូចជា Moonbin បានសម្លាប់ខ្លួន” ដោយបន្ថែមថា “យើងកំពុងពិភាក្សាអំពីលទ្ធភាពនៃការធ្វើកោសល្យវិច័យដើម្បីកំណត់ពីមូលហេតុច្បាស់លាស់នៃការស្លាប់” ។
សូមបញ្ជាក់ផងដែរថាមុនពេលគាត់ទទួល មរណភាព Moonbin ត្រូវបានគេគ្រោងនឹងសម្តែងនៅឯការDream Concert នាពេលខាងមុខ ដែលជាផ្នែកមួយនៃ unit ASTRO Moonbin&Sanha
សូមចូលរួមសោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ
ប្រភព: Allkpop
កែសម្រួលដោយ: ណាន សុខណែត