
កំពង់ចាម ៖ នាព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ឲ្យទៅតាមធម្មជាតិវិញ។
ក្នុងនោះផងដែរក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងយោងតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ចំណុចខាងមុខវត្តពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាចំណង ដៃដ៏ថ្លៃថ្លា និងថ្មីស្រឡាងមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត និងបានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត។