
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាសាធារណៈនៅថ្ងៃនេះថា៖ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចគឺបេក្ខភាពនាយករដ្ឋមន្រ្តីដ៏ពេញលេញម្នាក់សម្រាប់ពេលអនាគត។សម្តេចបានបញ្ជាក់បន្ថែមថាសម្តេ ចគាំទ្រ តែត្រូវឆ្លងកាត់ការបោះឆ្នោតព្រោះប្រទេសរបស់យើងជាប្រទេសប្រជាធិបេយ្យ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ ខ្សែនិងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២និងសមិទ្ធផលនានានៅក្រុងព្រះសីហនុនាព្រឹកថ្ងៃទី ២ ខែធ្នូនេះ ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីមានការលើកឡើង ជាបន្តបន្ទាប់របស់ពួកអ្នក នយោបាយប្រឆាំង ទាក់ទិនបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពីសម្តេចតេជោហ៊ុនសែន ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «ថ្ងៃនេះទៀតនិយាយប្រាប់ឲ្យច្បាស់ហើយនិយាយអំពីកូនអញៗប្រកាសថ្ងៃនេះតែម្ដងកូន អញធ្វើនាយករដ្ឋមន្ត្រីបន្ត។តែត្រូវធ្វើឡើងដោយការបោះឆ្នោត។ …កូនត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់នាពេល ខាងមុខ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖«ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីហើយឪពុករបស់វាគាំទ្រនិយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទារហណ៍ពាក់ព័ន្ធនឹងការធ្វើនយោបាយនៅប្រទេសជប៉ុនក៏ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីក៏មានការតពូជផងដែរ ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«សូម្បីតែជប៉ុនគេមានពូជរបស់គេដូចជា លោក ហ្សីនហ្សូ អាបេ (អតីតនាយករដ្ឋមន្ត្រីជប៉ុន ) ជីតារបស់អាបេ គឺជានាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរ ឪពុករបស់អាបេជារដ្ឋមន្ត្រីការបរទេស ដល់អាបេធ្វើនាយករដ្ឋមន្ត្រីធ្វើទាល់តែអាបេសុំឈប់ខ្លួន ឯង ។ ចំណែកលោក អូកាដា ក៏ដូចគ្នាដែលសុទ្ធតែមានពូជធ្វើនយោបាយ »។
សម្តេចក៏បានធ្វើការបញ្ជាក់ផងដែរថាមានការលើកឡើងថាបើ ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្រ្តីតើ ស ខេង ទៅណាពាក់ព័ន្ធចំណុចនេះសម្តេចបានលើកឡើងថាប្រសិនជាសម្តេចត្រូវធ្វើនាយករដ្ឋមន្រ្តីនៅឆ្នាំ ២០២៨ ពេលនោះសម្តេចត្រូវមានអាយុ៧៨ឆ្នាំ ហើយលោក ស ខេង អាយុ៧៩ឆ្នាំដូចនេះបើសិនជាលោក សខេង អាចធ្វើជានាយករដ្ឋមន្រ្តីបាន រឿងអីសម្តេចមិនអាចធ្វើបាន បើឲ្យ ស ខេង ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំបន្តទៀតវាមិនប្រសើរជាង ។ ដូចនេះពេលនោះគឹទុកឲ្យ ក្មេងៗគេបន្តដឹកនាំ ៕