
ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីម៉ោងជិត ១ រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន រួមជាមួយគ្រឿងញៀន ចំនួន ៩ កញ្ចប់តូច។
លោក សក្តិ ៥ ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បានឲ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ កូប រ៉ូនី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានលំនៅ ផ្ទះលេខ៦៦៣ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ។ សម្ភារ:ដកហូត រួមមាន ម្សៅក្រាម ពណ៌ សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៩ កញ្ចប់ ទូរស័ព្ទចំនួន ២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ អនុវត្តទៅតាមនីតិវិធី៕