
តាកែវ ៖ ករណីលួចរថយន្តដឹកដីនេះកេីតឡេីងកាលពីវេលាម៉ោង០៤ : ០០នាទីទៀបភ្លឺថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០២៣ នៅចំណុចភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
ដោយជនសង្ស័យឈ្មោះ លុន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថារថយន្តដែលជនសង្ស័យលួចជាប្រភេទបែនធុនធំ ម៉ាក NISSAN DUMP ពណ៌បៃតងខ្ចី សេរីឆ្នាំ ២០០០ ពាក់ផ្លាក លេខ ចង្កូតស្តាំ KPS-8388 របស់ជនរងគ្រោះឈ្មោះ ហួ វូចង៉ែត ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
តាមការបញ្ជាក់ពីលោក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋានគរបាលស្រុកបាទី ថាជនសង្ស័យខាងលេី ក្រោយលួចរថយន្តបាន បើករត់គេចខ្លួន ដល់ចំណុចភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយ លុះដល់ម៉ោង៩ និង ០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងកម្លាំងប្រជាការពារ បានឃាត់ជនសង្ស័យឈ្មោះ លុន វណ្ណា នៅត្រង់ចំណុចក្នុងព្រៃស្ថិតនៅភូមិ បឹងកន្រ្ទន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។
បច្ចុប្បន្នកម្លាំងជំនាញស្រុកបាទី បានប្រគល់រថយន្ត បែនធុនធំ ឱ្យទៅជនរងគ្រោះដើម្បីយកទៅប្រើប្រាស់វិញ ដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវីធីច្បាប់៕