
វិធីមួយនេះត្រូវបានណែនាំជាពិសេសសម្រាប់មិត្តៗនារីដែលចង់សម្រកទម្ងន់ និង រក្សាទម្ងន់ដោយធម្មជាតិ៖
មូលហេតុដែលលោកអ្នកគួរតែទទួលទានទឹកក្ដៅឧណ្ឌៗ÷
– ការទទួលទានទឹកក្តៅឧណ្ឌៗ ជួយធើ្វអោយឈាមរត់បានស្រួល និង ជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធិភាព។ ការផឹកទឹកក្តៅធ្វើឱ្យសរីរាង្គខាងក្នុង ជាពិសេសបំពង់រំលាយអាហារដំណើរការបានកាន់តែប្រសើរ។ នៅពេលដែលសីតុណ្ហភាពសរីរាង្គខាងក្នុងឡើងដល់ ១ អង្សាសេការរំលាយអាហារថាមពលរបស់រាងកាយនឹងដំណើរការបានល្អជាង ១០-១២ ភាគរយធ្វើឱ្យការដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងជួយឱ្យស្រកទម្ងន់បានយ៉ាងងាយ។
ទឹកក្តៅជួយឱ្យសរីរាង្គខាងក្នុងធ្វើការបានល្អប្រសើរ និង ធ្វើឱ្យកាកសំណល់ចេញពីរាងកាយកាន់តែប្រសើរជាងមុនហើយប្រព័ន្ធនៃការបញ្ចេញកាកសំណល់ចេញពីរាងកាយនិងធ្វើការបានកាន់តែល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះទេ ថ្លើម និង តម្រងនោមក៏ធ្វើដំណើរកាន់តែប្រសើរជាមុនដែលជាហេតុនេះហើយទើបធ្វើអោយការបណ្ដេញជាតិពុលពីរាងកាយដំណើរការបានកាន់តែល្អប្រសើរ។
ការទទួលទានទឹកក្ដៅក៏អាចជួយអោយលោកអ្នកបត់ជើងតូចញឹកញាប់ជាងមុនដែរ និង ជួយបណ្ដេញជាតិទឹកលើសពីក្នុងរាងកាយ។ ការផឹកទឹកក្តៅក៏មានប្រសិទ្ធភាពក្នុងការបំបាត់ការទល់លាមកនិងហើមពោះបានផងដែរ។
ប្រភព៖ Sanook
ប្រែសម្រួល៖ ជា ស្រីពៅ