
កោះកុង៖ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់យានយន្តដោយខ្លួនឯងមួយបានកើតឡើងនៅចំណុចផ្លូវគ្រួសក្រហមមួយខ្សែ នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកែច្នៃ០១គ្រឿង (គ្មានម៉ាក គ្មានស្លាកលេខ) បើកបរទិសដៅពីភូមិថ្មស ឆ្ពោះទៅរោងចក្រទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក។ គ្រោះថ្នាក់បង្កមកពីការប្រើប្រាស់ល្បឿន បណ្តាលឲ្យផ្ទុះកង់មុខខាងឆ្វេង ។ ចំណែកអ្នកបើកបរឈ្មោះ ជុន ចយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ស្លាប់នៅនឹងកន្លែងកើតហេតុ។
ដោយឡែកអ្នករួមដំណើរចំនួន ០២នាក់ មានឈ្មោះដូចជា៖ ១- ជុំ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល)។ ២- ហ៊ន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។ ករណីនេះ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ៕