ប្រទេសថៃ៖ ស្ត្រីខ្មែរម្នាក់ វ័យ៤៥ឆ្នាំ ត្រូវកម្លាំងប៉ូលិសខេត្តឈុនបុរី សហការជាមួយប៉ូលិសប្រឆាំងបទល្មើសតាមបែបបច្ចេកវិទ្យា ខេត្តស្រះកែវ ធ្វើការឃាត់ខ្លួនទាំងរំលងអធ្រាត្រ បន្ទាប់ពីមានការសង្ស័យទៅលើទឹកប្រាក់ដ៏ច្រើនលើសលុប ដែលស្ត្រីរូបនេះបានដកតាមទូរ ATM។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចខេត្តចំនួន ២ ខាងលើ បានតាមស្រាវជ្រាវមុខសញ្ញាមួយ ដែលបានដកលុយសុទ្ធចេញពីទូរ អេធីអឹម ក្នុងបរិវេណផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានទឹកប្រាក់ ៩សែនបាត។
ក្រោយពីបានស្រាវជ្រាវរយៈពេលយ៉ាងខ្លីរួចមក សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ឈ្មោះ សោម សុភាវ៉ាន់ឌី អាយុ ៤៥ ឆ្នាំ ជាជនជាតិខ្មែរ កាន់ប៉ាស្ព័រលេខ ១៣៥១០២២ ដោយសមត្ថកិច្ចបានដាក់ការសង្ស័យថា លុយទាំងនេះ គឺអាចជាលុយបានមកពីអំពើទុច្ចរិត និងអាចមានអ្នកពាក់ព័ន្ធបន្ថែមទៀតនៅខេត្ត ឈុនបុរី និងខេត្ត សមុទ្រសាខន។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសារភាពថា លុយ និងរបស់ទាំងនេះ គឺជារបស់ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ ហេង ម៉េត ជាអ្នកបញ្ជាឲ្យប្រើប្រាស់កាត ATM ដើម្បីចុចដកលុយ ដែលបានពីការបោកប្រាស់តាម COUNTER របស់ធនាគារផ្សេងៗ ដោយស្ត្រីឈ្មោះ ហេង ម៉េត ឲ្យទុកលុយនេះសិន លុះបាន ២ ទៅ ៣ ថ្ងៃទើបឲ្យផ្ញើទៅស្រុកខ្មែរម្តង ទៅតាមទឹកលុយដែលដកបាន តិចឬច្រើន។
ប៉ូលិសថៃកំពុងសន្និដ្ឋានថា លុយទាំងនេះ ប្រាកដជាលុយដែលបានពីផ្លូវងងឹត ឬជាការឆបោកតាមរយៈអនឡាញ ដោយបច្ចុប្បន្ននេះ ប៉ូលិសថៃបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាន ស្រុកខ្លងលឹក ដើម្បីសាកសួរ និងស្រាវជ្រាវបន្ត៕