
កណ្ដាល ៖ ជំនឿងុប់ងុល់ពេកបណ្ដាលឲ្យបុរសម្នាក់យកកណ្ដៀវកាប់លើជនរងគ្រោះចំនួន០៣នាក់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង០២នាក់ទៀតរងរបួស។
ហេតុកាេណ៍ខាងលើកើតឡើងនៅក្នុងភូមិ ចាមលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
នេះបើតាមប្រភពពីសម្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១១: ០០នាទីថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ស្លេះ ទួន ភេទប្រុស អាយុ៦៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរឥស្លាម ឯអ្នករងរបួស០២នាក់ទឿតមានឈ្មោះ ទួន អ៉ីសា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរឥស្លាម មុខរបរ នេសាទ និងឈ្មោះ រ៉ូន រី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរឥស្លាម មុខរបរ នេសាទ នាក់ទាំង០៣រស់នៅចំណុចកេីតហេតុខាងលើ។
ចំណែកជនសង្ស័មានឈ្មោះ ហោ បារាំង ភេទ ប្រុស អាយុ ២៩ ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ព្រែកប៉ុក ឃុំព្រែក ស្តី ស្រុក កោះធំ ខេត្ត កណ្ដាល មុខរបរ មិន ពិត ប្រាកដ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យ បានជិះ ម៉ូតូ ក្នុងដៃកាន់កណ្តៀវទៅចត ម៉ូតូទុកនៅលើផ្លូវបេតុងក្បែរចំណុចកេីតហេតុ ហើយដេីរទៅកាប់ជនរងគ្រោះដែលកំពុងសម្រាក់នៅលើគ្រែ រងរបួសជាច្រើនកន្លែង ហើយក្រុមគ្រួសាបានដឹកជនរងគ្រោះទៅមន្ទីពេទ្យដែរ តែជាអកុសលជនរងគ្រោះបានទទួលមរណភាព។រីឯជនសង្ស័យបានរត់គេចខ្លួនបាត់។
លុះ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ វេលា ម៉ោង ១១: ៣០នាទី ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះទៀត ដើម្បីកាប់សម្លាប់ជនរងគ្រោះដោយមិនដឹងថាជនរងគ្រោះស្លាប់នោះទេ។ក្នុងដៃជនសង្ស័យកាន់កណ្តៀវដដែល ហេីយស្រែកទៅកូនៗជនរងគ្រោះថា (ឪពុកពួកឯង បានធ្វេីអំពេីផ្លូវងងឹតដាក់អញ) ឃេីញដូចនេះ ក្រុមគ្រួសាររងគ្រោះនិងអ្នកជិតខាងបានចូលចាប់ខ្លួនជនសង្ស័យ តែក្នុងដៃជនសង្ស័យមានអាវុត ក៏កាប់ទៅលេីកូនប្រុសជនរងគ្រោះ ឈ្មោះ ទួន អ៉ីសា រងរបួសចំចង្កេះផ្នែកខាងឆ្វេងមួយកណ្តៀវ និងម្នាក់ទៀតមានឈ្មោះ រ៉ូន រី រងរបួសត្រូវចំក្បាលពោះផ្នែកខាងស្ដាំ មួយកណ្តៀវ ចំកែងដៃឆ្វេងមយយកណ្ដៀវ និងដៃស្ដាំមួយកណ្ដៀវទៀត ចំណែកឯជនសង្ស័យរងរបួសធ្ងន់។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីរួមជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជន សង្ស័យជាមួយនិងវត្ថុតាង នាំមកកាន់អធិការដ្ឋាននគរបាល ស្រុក កោះធំដើម្បីចាត់ការទៅតាមនីតិវិធី ចម្លើយសារភាពរបស់ជនសង្ស័យគឺ «ខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ជនរងគ្រោះ ឈ្មោះ ស្លេះ ទួន (បណ្ដាលឱ្យស្លាប់ ) និងឈ្មោះ ទួន អ៉ីសា និងឈ្មោះ រ៉ូន រី បណ្ដាលឱ្យរងរបួសពិតប្រាកដមែន មូលហេតុមកពីជនសង្ស័យគិតថា ជនរងគ្រោះបានធ្វេីអំពេីអាបធ្មប់ផ្លូវងងឹតដាក់ខ្លួន ធ្វេីឱ្យជីវិតរបស់ខ្លួនមានភាពក្ដៅក្រហាយ»៕