
ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញ សម្ភារៈបរិក្ខា គ្រឿងបន្លាស់រថយន្ត មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈដែលម្ចាស់បានចាក់សោទុកចោល ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យឃាច្រើនគ្រឿងបញ្ជូនទៅពីបណ្តាអង្គភាព ។
ហេតុការណ៍អគ្គិភ័យខាងលើបានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ នៅក្បែរសាលាវិចិត្រសិល្បៈ ផ្លូវហាណូយ ស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឃ្លាំដែលបានអគ្គិភ័យឆាបឆេះខាងលើ មានទំហំ១៥ម៉ែត្រx៣០ម៉ែត្រ សង់ពីថ្ម ប្រក់ស័ង្កសី មានទំនើរពីរជាន់ ស្តុកដោយសម្ភារៈ បរិក្ខា គ្រឿងបន្លាស់រថយន្ត អេឡិចត្រូនិច ប្រេងម៉ាសុីន ប្រេងផ្សេងៗ សម្រាប់ផ្គង់ផ្គង់ទៅតាមការ៉ាស់ យានដ្ឋាន ជួសជុល លក់រថយន្ត ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលម្ចាស់ទីតាំង បុគ្គលិក យក ជញ្ជូនអុីវ៉ាន់ បរិក្ខា គ្រឿងបន្លាស់រថយន្ត យកទៅដាក់ឲ្យម៉ូយតាមយានដ្ឋាន រួចក៏បាបចាក់សោឃ្លាំងចោល ស្រាប់តែមួយសន្ទុះក្រោយមកមានផ្សែងហុយ ខ្មួលខ្មាញ់ចេញពីក្នុងឃ្លាំង ទើបប្រជាជលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ជួយអន្តរាគមន៍ ។
ក្រោយពេលរាយការណ៍ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បញ្ជូនពីបណ្តាអង្គភាព អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង រថយន្តសង្នងការក្រុងភ្នំពេញ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា កម្លាំងនាំគ្នាវាយការ់សោទ្វារចូលពន្លត់ភ្លើង ។
គ្រោះអគ្គិភ័យខាងលើ រងខូចខាតសម្ភារៈ អុីវ៉ាន់ ស្តុកខាងក្នុងអស់ទាំងស្រុង ក្នុងនោះមានរថយន្តមួយគ្រឿងផងដែរ ខាតបង់អស់រាប់មុឺនដុល្លារ តែមិនបង្កឲ្យអ្នកណារងរបួស ឬរាលដាលដល់ផ្ទះសម្បែងពលរដ្ឋឡើយ ។ ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ រងចាំធ្វើការពិនិត្យស្រាវជ្រាវ ៕