
សម្រស់ ៖ ទាក់ទងនិងស្បែកវាក៏ជាបញ្ហាដ៏ស្មុគស្មាញមួយដែលនារីជាច្រើនអាច និងមានការព្រួយបារម្មណ៍ជាបណ្ដោះអាសន្ន ឬនាំជាកង្វល់រហូត។ មានវិធីសាស្ដ្រជាច្រើនដែលវិធីនីមួយៗគឺសមស្របសម្រាប់ប្រភេទស្បែករបស់អ្នក ព្រោះលក្ខណៈស្បែករបស់មនុស្សគឺខុសៗគ្នាសម្រាប់ស្បែកស្ងួតអាចជួបនិងបញ្ហាច្រើនមិនថាស្បែកឡើងក្រហមរហូតដល់រមាស់ឬបញ្ហា បណ្ដាល មកពីមូលហេតុផ្សេងៗ។
????នៅខាងក្រោមនេះជាវិធីការពារនិងដឹងពីបញ្ហាស្បែកស្ងួតនឹងរបៀបថែទាំដើម្បីឲ្យស្បែកទន់និងមានសំណើមដូចមុន:
១.រោគសញ្ញាទូទៅនៃស្បែកស្ងួត:
-រមាស់
-ស្បែកប្រេះឬបែកស្រកា
-មានស្នាមប្រេះនៅលើស្បែក
-មានស្បែករបក
-ស្នាមប្រេះជ្រៅនៃស្បែកនិងអាចហូរឈាម
២.ស្បែកស្ងួតដោយសារបរិយាកាសនិងការប្រើប្រាស់របស់របរលើស្បែកខុស: ស្បែកស្ងួតគឺជារឿងធម្មតាជាពិសេសជាមួយមនុស្សនៅក្នុងភាពត្រជាក់ទោះបីជាវាមិនមែនជារដូវរងាក៏ដោយឬគ្រោះរាំងស្ងួតធម្មជាតិ។ ប្រសិនបើអ្នកជាបុគ្គលិកការិយាល័យគឺភាគច្រើនធ្វើការនៅក្នុងបន្ទប់ម៉ាសុីនត្រជាក់ដោយសារតែម៉ាសុីនត្រជាក់ជាកន្លែងដែលមានខ្យល់តិចហើយមានជាតិសំណើមទាបទើបធ្វើឲ្យស្បែករបស់អ្នកដែលធ្វើការឬក៏រស់នៅក្នុងបន្ទប់ម៉ាសុីនត្រជាក់ជួបប្រទះនិងបញ្ហាស្បែកស្ងួត ប្រេះ បែកស្រកានិងគ្រើមដែលចាំបាច់តូវតែថែរក្សាឲ្យបានល្អ។
៣.បញ្ហានៃស្បែកស្ងួតហើយប្រេះនិងជំងឺស្បែកផ្សេងទៀត:មូលហេតុចម្បងនៃស្បែកប្រេះហើយស្ងួតគឺការខ្វះជាតិទឹកពីស្រទាប់ខាងក្រៅបណ្ដាលមកពីកតា្តបរិស្ថានទាំងនេះដូចជាង រស់នៅក្នុងអាកាសធាតុត្រជាក់និងស្ងួតឬរស់នៅក្នុងបន្ទប់ម៉ាសុីនត្រជាក់រយៈពេលយូរ ងូតទឹកយូរឬជូតខ្លួនច្រើនដងពេក។ ការងូតទឹកយូរពេកអាចបណ្ដាលឲ្យជាតិប្រេងធម្មជាតិរបស់ស្បែកបាត់បង់និងការប្រើប្រាស់សាប៊ូប្រភេទមួយចំនួនដូចជា សាប៊ូកក់សក់ឬសាប៊ូបោកខោអាវក៏អាចបំផ្លាញជាតិសំណើមនៅក្នុងស្បែកនិងអាចធ្វើឲ្យស្បែកស្ងួតឬជំងឺស្បែកផ្សេងៗទៀត។ ការព្យាបាលចំពោះអ្នកជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យស្បែកស្ងួតផងដែលឬការឡើងក្រាសនៃស្បែកបន្ទាប់ពីការព្យាបាលអ្នកជំងឺរួច។ កាលណាយើងកាន់តែចាស់ស្បែករបស់យើងក៏កាន់តែស្ដើងព្រោះនីពេលយើងកាន់តែការផលិតប្រេងធម្មជាតិក៏កាន់តែតិចដែលធ្វើឲ្យស្បែកស្ងួតព្រោះដោយសារតែការបាត់បង់ជាតិទឹក។
៤.វិធីការពារនិងថែរក្សាស្បែកដែលស្ងួតនិងប្រេះ:ប្រើប្រាស់ផលិតផលដែលផ្ដល់សំណើមដល់ស្បែកស្ងួតងាយស្រួលថែទាំជួយផ្ដល់សំណើមក្នុងស្បែកមកវិញដើម្បីជួយការពារស្បែកពីការប្រេះនិងស្ងួតដោយប្រើទាងក្នុងនិងក្រៅដូចជាផលិតផលឡេការពារកម្ដៅថ្ងៃដែលមានជាតិសំណើមជួយពីខាងក្រៅនិងទទួលទានបន្លែ ផ្លែឈើនិងអាហារបំប៉នផ្សេងៗដើម្បីជំនួយស្បែកពីខាងក្នុង។ ថែរក្សាស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នងលក្ខខណ្ឌអាកាសធាតុដូចជាក្នុងរដូវរងានិងរដូវក្ដៅ ពិសេសអ្នកដែលរស់នៅក្នុងបន្ទប់ម៉ាសុីនត្រជាក់គួរតែពាក់អាវក្រាស់សម្រាប់សីតុណ្ហភាពត្រជាក់ពេកឬអាវស្ដើងសម្រាប់សីតុណ្ហភាពក្ដៅពេកផ្ដល់សំណើមដល់ស្បែកនិងការពារស្បែកកុំឲ្យប្រតិកម្មនឹងបរិយាកាសបានឬផឹកទឹកឲ្យបានច្រើនជំនួសទឹកដែលបាត់បង់។ ជាមួតនិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឬភេសជ្ជៈផ្សេងទៀតព្រោះបន្ថែមពីលើការទទួលភេសជ្ជៈនិងរបបអាហារដែលសម្បូរជាតិទឹកបន្ថែមជួយឲ្យរាងកាយត្រឡប់មកទទួលបានស្បែកដូចមុនផងដែរ។
ប្រភព:Kapook
ប្រែសម្រួល÷ជា ស្រីពៅ