
ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តលុចស៊ិសនិងម៉ូតូដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
យោងតាមរបាយកាណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅ៨នោង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលប៊ូទិចអាមួរដឺអង្គរ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ផ្លូវក្រវ៉ាត់ក្រុង។
របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តលុចស៊ិសពណ៌មាស ពាក់ស្លាកលេខ សៀមរាប ២A៥៥៩៦ បើកបរដោយពុំស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប ១Q ៦០០៨ បើកបរដោយឈ្មោះ ទុំ ខួច ភេទប្រុសអាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង អ្នករួមដំណើរពីរនាក់។ ទី១ ឈ្មោះវឿង ខាន់ ភេទប្រុសរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លកក្រាម ក្រុងសៀមរាប របួស្រាល ទី២ ឈ្មោះរ៉ុង រ័ក្ស ភេទប្រុស នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសបាក់ជើងខាងឆ្វេង។
ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍នេះ មន្ត្រីនគរបាលមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយនោះទេរហូតមកដល់រសៀលថ្ងៃនេះ។ ប្រភពពីប្រពលរដ្ឋបានលើកឡើងថាពួកគាត់ឃើញសមត្ថកិច្ចនាំខ្លួនភាគីខាងម្ចាស់រថយន្តក្រោយកើតហេតុ យកទៅការិយាល័យនគរបាលចរាចណ៍។ ទោះជាយ៉ាងមន្ត្រីនគរបាលចរាចណ៍បញ្ជាក់ថាអ្នកដែលនាំខ្លួននោះមិនមែនតៃកុងរថយន្តលុចស៊ិសនោះទេ គឺមិត្តភ័ក្កមកយកឯកសារនៅក្នុងរថយន្តតែប៉ុណ្ណោះ៕