
បរទេស៖ កាលពីថ្ងៃ ចន្ទ ទី១៣ មីនា វិទ្យាស្ថាន ស្រាវជ្រាវ សន្តិភាព អន្តរជាតិ ស្តុកខុល ហៅ កាត់ Sipri បាន ផ្សព្វផ្សាយ របាយការណ៍ មួយ ស្តីពី ការ ជួញដូរ អាវុធ ក្នុង លោក កាល ពី ឆ្នាំ ២០២២។ របាយការណ៍ បាន បញ្ជាក់ ថា ការ នាំ អាវុធ ចូល របស់អឺរ៉ុប បាន កើន ទ្វេដង ក្នុង ឆ្នាំ ២០២២ ដោយសារ សង្រ្គាម អ៊ុយក្រែន ហើយ អ៊ុយក្រែន បាន ក្លាយ ជា គោលដៅ ទី៣ នៃ លំហូរ អាវុធ។ ចំណែក ប្រទេស ដែល បាន នាំ អាវុធ ចេញ ច្រើន ជាង គេ ក្នុង លោក នា ឆ្នាំ ២០២២ គឺ ជា ក្រុម ប្រទេស ដែល បាន នាំ អាវុធ ចេញ ច្រើន ជាង គេ នា រយៈពេល ៥ឆ្នាំ កន្លង ទៅ នេះ។
ឆ្នាំ ២០២២ ត្រូវ បាន អង្គការ Sipri ចាត់ ទុក ជា ឆ្នាំ ពិសេស ព្រោះ ជា ឆ្នាំ ដែល រុស្ស៊ី បាន លើក ទ័ព ចូល ឈ្លានពាន អ៊ុយក្រែន។ សង្រ្គាម អ៊ុយក្រែន បាន ធ្វើ ឲ្យ ការ នាំ អាវុធ ចូលរបស់ អឺរ៉ុប កើន ទ្វេដង ក្នុង ឆ្នាំ ២០២២ ធៀប នឹង ឆ្នាំ ២០២១។ កំណើន នេះ បាន មក ពី ការ បង្កើន ខ្ទង់ចំណាយ យោធា របស់ ប្រទេស អឺរ៉ុប ជា ច្រើន ដូច ជា ប្រទេស ប៉ូឡូញ និង ប្រទេស ន័រវែស ហើយ ការ ចំណាយ ក្នុង វិស័យ យោធា នេះ នឹង អាច បន្ត កើន ឡើង ថែម ទៀត នា ពេល ខាង មុខ។ ចំណែក អ៊ុយក្រែន បាន ក្លាយ ជា គោលដៅ ទី៣ នៃ លំហូរ អាវុធ ក្នុង លោក នា ឆ្នាំ ២០២២ បន្ទាប់ ពី ប្រទេស កាតា និង ប្រទេស ឥណ្ឌា។
តែ ខុស ពី កាតា និង ឥណ្ឌា ដែល បាន ទិញ អាវុធ ភាគ ច្រើន ដែល អ៊ុយក្រែន ទទួល បាន ជា អាវុធ បញ្ជូន ដោយ បស្ចិមលោក ដើម្បី ឲ្យ អ៊ុយក្រែន ត តាំង ទល់ នឹង ការ ឈ្លានពាន របស់ រុស្ស៊ី។ តាម Sipri ចំនួន អាវុធ ដែល អឺរ៉ុប បាន នាំ ចូល ក្នុង ឆ្នាំ ២០២២ អ៊ុយក្រែន បាន ស្រូប យក តែ ម្នាក់ ឯង ចំនួន ៣១%។
បើ គេ បូក សរុប ពី ការ ដែល អ៊ុយក្រែន បាន ទិញ ខ្លួន ឯង និង ការ ទទួល ជំនួយ ពី បស្ចិមលោក ការ នាំ ចូល អាវុធ របស់ អ៊ុយក្រែន ក្នុង ឆ្នាំ ២០២២ បាន គុណ ១ ជា ៦០ ធៀប នឹង ឆ្នាំ ២០២១។ តាម Sipri អាវុធ ដែល អឺរ៉ុប បាន កម្ម៉ង់ទិញ ឬ គ្រោង កម្ម៉ង់ទិញ មាន គ្រប់ ប្រភេទ ដូច ជា នាវាមុជទឹក យន្តហោះចម្បាំង មីស៊ីលប្រឆាំង រថក្រោះ ឬ មួយ ក៏ ដ្រូន ជា ដើម។
ដោយឡែក Sipri បាន ធ្វើ ការ បូក សរុប ពី ការ នាំ ចូល អាវុធ នៅ តាម ទ្វីប នីមួយៗ ក្នុង រយៈពេល ៥ឆ្នាំ ចុង ក្រោយ ពី ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២២ ធៀប នឹង រយៈពេល ៥ឆ្នាំ ដូច គ្នា ពី ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៧។ ខណៈ ដែល នៅ ទ្វីប អឺរ៉ុប មាន ការ កើន ឡើង ចំនួន ៤៧% ការ នាំ ចូល អាវុធ នៅ ទ្វីប ផ្សេង បាន ធ្លាក់ ចុះ ទាំង អស់ ក្នុង រយៈពេល ៥ឆ្នាំ ចុង ក្រោយ ពី ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២២។ ធ្លាក់ ចុះ ៤០% នៅ ទ្វីប អាហ្រ្វិក ២០% នៅ អាមេរិកខាងជើង និង ខាងត្បូង ៩% នៅ មជ្ឈិមបូព៌ា និង ធ្លាក់ ចុះ ៩%
និយាយពីប្រទេសនាំអាវុធចេញច្រើនជាងគេក្នុងលោកនាឆ្នាំ2022 វិញគឺជាក្រុមប្រទេសដែលនាំចេញច្រើនជាងគេក្នុងរយៈពេល 5 ឆ្នាំចុងក្រោយជាប់គ្នាគឺអាមេរិក បារាំង ចិននិងអាល្លឺម៉ង់ ចំណែកទឹកប្រាក់នៃការជួញដូរអាវុធក្នុងលោកកើនលើស 100 000លានដុល្លារក្នុងមួយឆ្នាំ។
ប្រភព:Sipri
កែសម្រួលដោយ: ណាន សុខណែត