
បាត់ដំបង ៖ យុវជនមួយក្រុមជិះម៉ូតូសណ្ដោងរឺម៉កក្នុងល្បឿនយ៉ាងលឿនទៅបុកគល់ឈើពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួស។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី ១៦ មីនា នៅលើផ្លូវជាតិលេខ៥៧បេ ត្រង់ចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ កួន រិន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល និងអ្នករងរបួសពីរនាក់ទៀតមានឈ្មោះ ឌឿន ចាន់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល និងឈ្មោះ សារឿន រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកបាកាន ខេត្តពោធ៍សាត់។
ក្រោយកើតហេតុសម្ថកិច្ចបានចុះមកធ្វើកំណត់ហេតុរួចប្រគល់សពនិងរឺមកទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។