
សម្រស់ ÷ ស្បែកមុខនរណាថាមិនសំខាន់ជាពិសេសមនុស្សស្រីសុទ្ធតែចង់បានស្បែកសា្អតនិងភ្លឺរលោង។ ប៉ុន្ដែពេលខ្លះត្រូវប្រឈមនឹងបញ្ហាមុន។ ជាការពិតណាស់បញ្ហាមុនគឺជាការរំខានខ្លាំងសម្រាប់សម្រស់ស្រ្ដីមិនថាការបំពុលផ្សេងៗ ដោយមេរោគ ភាពកង្វក់ គ្រឿងសម្អាងជាដើម សូម្បីតែការថែរក្សាស្បែកវាក៏អាចធ្វើឲ្យមុខរបស់អ្នកឆាប់អាឡែសុីផងដែរ។ ដូច្នេះសូមថែរក្សាស្បែកមុខដែលកើតមុនជាមួយនិងវិធីសាស្រ្ដងាយៗដែលអាចធ្វើឲ្យស្បែកមុខ ស ម៉ត់និងភ្លឺរលោងដែលអាចធ្វើដោយខ្លួនឯងនៅផ្ទះបាន។
????ខាងក្រោមនេះគឺជាគន្លឹះនិងវិធីងាយៗទាំង៥ក្នុងការព្យាបាលមុខមុនដែលអាចធ្វើដោយខ្លួនឯងបាន:
១.មិនប៉ះមុខញឹកញាប់: ដោយសារដៃយើងប៉ះមុខញឹកញាប់វានឹងធ្វើឲ្យកើតមុននិងមុនកាន់តែកើតឡើងលើស្បែកមុខច្រើនជាងមុន ព្រោះយើងមិនដឹងឡើយថាដៃរបស់យើងប៉ះពាល់និងអ្វីខ្លះនោះទេឬមានមេរោគហើយយកដៃទៅប៉ះមុខជាញឹកញាប់និងបណ្ដាលឲ្យមានផលអវិជ្ជមានលើផ្ទៃមុខរបស់យើង ហេតុនេះហើយទើបបណ្ដាលឲ្យកើតមុនលើផ្ទៃមុខមិនឈប់ឈរ។
២.លាងមុខឲ្យស្អាតរាល់ពេល:ការសម្អាតមុខជាជំហានមួយដែលមនុស្សភាគច្រើនមើលរំលង ប៉ុន្ដែវាក៏ជាជំហានសំខាន់បំផុតដែរ។ ព្រោះមុខរបស់ពួកយើងត្រូវប្រឈមនិងបញ្ហានៃការបំពុលពីបរិយាកាសជុំវិញខ្លួនជាច្រើន។ ការប្រើប្រាស់គ្រឿងសម្អាងនិងការលាងមុខនីមួយៗគួរតែមានភាពល្អិតល្អន់និងមានភាពទន់ភ្លន់លើស្បែកមុខ។ ប៉ុន្ដែអាចលាងជម្រះភាពកង្វក់ហើយវានឹងមានសុខភាពល្អបំផុតសម្រាប់ស្បែកមុខ។
៣.ប្រើជែលមុនឬហ្វូមលាងមុខដែលត្រូវនឹងប្រភេទមុននិងស្បែកមុខ:មនុស្សភាគច្រើននៅតែមានការយល់ច្រឡំចំពោះបញ្ហានេះ។ ផលិតផលជួយកម្ចាត់មុនដែលជ្រើសប្រើតម្រូវនិងស្បែកមុខ។ មុនដំបូងយើងត្រូវយល់ថានៅលើផ្ទៃមុខរបស់យើងមានមុនប្រភេទអ្វីមិនថាមុនស្ទះ មុនរលាក មុនកប់និងមុនក្បាល់ខ្មៅ ហើយប្រភេទនៃការព្យាបាលបញ្ហាមុខមុនក៏ខុសៗគ្នាដែរ។ ដូច្នេះហើយយើងត្រូវជ្រើសរើសគ្រីមបំបាត់មុនឲ្យបានត្រឹមត្រូវដើម្បីឲ្យមុនអាចកម្ចាត់បានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។
៤.កែតម្រូវការថែរក្សាស្បែកដែលប្រើពេលមានបញ្ហាអាចផ្អាកសិន:ជូនកាលប្រភពនៃការកើតមុនវាអាចមកពីផលិតផលថែរក្សាស្បែកដែលអាចប្រើបានផងដែរ។ ប្រសិនបើអ្នកប្រើផលិតផលថែរក្សាស្បែកណាមួយអ្នកអាចឈប់ប្រើសិនដើម្បីព្យាបាលដោយការប្រុងប្រយ័ត្នគឺការថែរក្សាស្បែកព្យាបាលមុនឬការប្រើថ្នាំមុនផ្សេងៗដែលអាចបណ្ដាលឲ្យស្បែកស្ងួត។ ហេតុនេះហើយទើបបានងាយកើតមុនទើបទាមទាររកផលិតផលណាដែលមានជាតិទឹកនឹងផ្ដល់សំណើមច្រើនចំពោះស្បែកមុខ។
៥.រក្សាអនាម័យជានិច្ច:ទោះបីជាវាមិនមែនជាការព្យាបាលដោយផ្ទាល់សម្រាប់មុខមុនក៏ដោយ។ប៉ុន្ដែយើងត្រូវថែមុខដែលមានបញ្ហាឲ្យស្អាតជានិច្ច។ទាក់ទងនឹងមុខមិនថាជាដៃ ជក់ផាត់មុខ ស្រោមខ្នើយ ភួយ កម្រាលពូក កន្សែងជាដើមវានិងជួយកាត់បន្ថយហានិភ័យនែការកើតមុន។ ស្បែកមិនប៉ះពាល់និងឆ្លងមេរោគនិងការប្រើប្រាស់ផលិតផលខុសផ្សេងៗតែត្រូវមានសុវត្ថិភាពសម្រាប់សុខភាពស្បែក។
កុំភ្លេចសាកល្បងប្រើតែបើប៉ះពាល់ត្រូវផ្អាកប្រើប្រាស់បណ្ដោះអាសន្នសិនចាំពេលព្យាបាលរួចចាំបកមកប្រើសារជាថ្មីវិញក៏មិនអីដែរ។ រួមជាមួយនឹងការថែរក្សាស្បែកឲ្យមានសុខភាពល្អពីខាងក្នងយើងក៏គួរតែបរិភោគអាហារដែលមានជីវជាតិ ឬផឹកទឹកឲ្យបានគ្រប់គ្រាន់ហើយសម្រាកឲ្យបានច្រើនវាក៏ធ្វើឲ្យស្បែកមុខមានសុខភាពល្អនឹងមានសំណើមផងដែរ៕
ប្រភព:Kapook
ប្រែសម្រួល÷ជា ស្រីពៅ