
សុខភាព ៖ ជំងឺផ្ដាសាយអាចនឹងចាប់ផ្ដើមនៅខែតុលា ហើយអាចមានរយៈពេលរហូតទៅដល់ខែឧសភា។ ហើយវិធីល្អបំផុតដើម្បីបង្ការជម្ងឺផ្ដាសាយគឺត្រូវចាក់ថ្នាំផ្ដាសាយរៀងរាល់ឆ្នាំ ការចាក់ថ្នាំផ្ដាសាយជួយកាត់បន្ថយពីជម្ងឺផ្ដាសាយនឹងហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ។ ហើយវាក៏អាចជួយកាត់បន្ថយពីភាពធ្ងន់ធ្ងរនៃជម្ងឺផ្ដាសាយបានផងដែរ។ ទោះបីអ្នកមិនមានអារម្មណ៍ឈឺក៏ដោយក៏វាចាំបាច់ក្នុងការបញ្ឈប់ពីការឆ្លងរាលដាលនៃជម្ងឺផ្ដាសាយបានដែរ។ ប្រសិនបើអ្នកកើតជម្ងឺផ្ដាសាយអ្នកនឹងឆ្លងច្រើនបំផុតក្នុងរយៈពេល3ទៅ4ថ្ងៃដំបូងប៉ុណ្ណោះ។ ហើយជាធម្មតាមុនពេលអ្នកចាប់ផ្ដើមបង្ហាញរោគសញ្ញាផ្ដាសាយរួមមានអាការៈ ឈឺសាច់ដុំ អស់កម្លាំង ក្អក ឈឺបំពង់កនិងឈឺក្បាលជាដើម។ ហើយអាការៈគ្រុនក្ដៅក៏ជារោគសញ្ញាមួយផ្សេងទៀតប៉ុន្ដែមិនមែនគ្រប់គ្នាដែលមានជម្ងឺផ្ដាសាយហើយមានអាការៈគ្រុនក្ដៅទេ ហើយអ្នកខ្លះក៏ក្អួតនិងរាគផងដែរ។ ហើយវាច្រើនកើតលើកុមារច្រើនជាងមនុស្សធំប៉ុណ្ណោះ។
????ខាងក្រោមនេះជាគន្លឹះងាយៗ ដើម្បីជួយការពាររាងកាយមិនឲ្យផ្ដាសាយរួមមាន÷
១. គួរបរិភោគរបបអាហារមានសុខភាពល្អ: ញាំអាហារដែលមានតុល្យភាពខ្ពស់ដូចជា÷ បន្លែផ្លែឈើដែលជួយការពារប្រព័ន្ធភាពសុំាក្នុងខ្លួនឲ្យឈ្នះជម្ងឺ។
២.ទទួលទានវីតាមីននិងជាតិរ៉ែ: ជ្រើសយកអាហារ បន្លែ ផ្លែឈើឬប្រភេទថ្នាំវីតាមីនជួយការពារមិនឲ្យផ្ដាសាយ។
៣.ចាក់វ៉ាក់សាំង: លោកអ្នកគួរតែឧស្សាហ៍ត្រួតពិនិត្យសុខភាពរាងកាយឬឧស្សាហ៍ប្រឹក្សាជាមួយគ្រូពេទ្យសម្រាប់ថែទាំសុខភាពនឹងទទួលការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំផងដែរ។
៤. រស់នៅប្រកបដោយអនាម័យល្អ: ឧស្សាហ៍លាងដៃឲ្យបានស្អាតបន្ទាប់ពីកាន់របស់កង្វក់ឬមុនពេលចាប់កាន់អាហារបរិភោគនឹងត្រូវធ្វើយ៉ាងណាឲ្យមានអនាម័យជុំវិញក្នុងការរស់នៅប្រកបដោយផាសុខភាពផងដែរ។
៥.ធ្វើការហាត់ប្រាណ: លោកអ្នកគួរតែជ្រើសការហាត់ប្រាណឲ្យបានទៀងទាត់សម្រាប់សុខភាពនិងជួយឲ្យរាងកាយបានរឹងមាំល្អនិងបានបញ្ចេញជាតិពុលអាក្រក់ចេញពីក្នុងខ្លួនបានផងដែរ។
៦.ការគេង:លោកអ្នកដឹងហើយថាការគេងឬសម្រាកឲ្យបានគ្រប់គ្រាន់និងទទួលទានទឹកក្ដៅឧណ្ណៗគ្រប់ពេលក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកឆាប់ជាពីជម្ងឺផ្ដាសាយនិងការពារពីជម្ងឺផ្ដាសាយបានល្អផងដែរ។
ប្រភព: Good life Update
ប្រែសម្រួល÷ជា ស្រីពៅ