
ព្រៃវែង ៖ រសៀលនេះលោក គង់ សារិទ្ធិ សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែមីនា របស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ការសិក្សា។
ដូចដែលបានសន្យា ឯកឧត្តម ស សុខា និងលោកជំទាវ នឹងបន្តឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ជារៀងរាល់ខែ ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២។
សម្រាប់ខែមីនា នេះ ជាខែទី៦៤ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ របស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ៕
១៤ មីនា ២០២៣