
បន្ទាយមានជ័យ៖ បុរស់ម្នាក់មិនដឹងមានបញ្ហាផ្លូវចិត្តឬក៏យ៉ាងណាបានយកកាំបិតប៉័ងតោអារកបម្រុងសំលាប់ខ្លួនឯងតែត្រូវសាច់ញាតិជួយទាន់បង្កជាការផ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ដន ឌួន ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ពេលដែលជនរងគ្រោះអាករបម្រុងសំលាប់ខ្លួននោះជនរងគ្រោះបានទៅយកកាំបិតប៉័ងតោពីចង្ក្រានបាយ ហើយរត់ចេញមកក្រៅរួចអារកខ្លួនឯងបណ្តាលហូរឈាមស្រចខ្លួន ភ្លាមៗនោះត្រូវបានសាច់ញាតិជិតខាងឃើញរត់ទៅឆក់យកកាំបិតចេញ រួចក៏បញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗតែម្ដង។
ប្រភពដដែលបានបញ្ជាក់ថែមទៀតថា បើតាមសម្រង់សំដីរបស់សាច់ញាតិជនរងគ្រោះបានប្រាប់រយៈពេល២ទៅ៣ថ្ងៃនេះជនរងគ្រោះនិយាយស្ដីផ្លែកៗរកតែសំលាប់ខ្លួនតែសាច់ញាតិបានលួងលោមអង្វរករបានស្ងប់តែបន្តិចភ្លេចមើលតែបន្តិចស្រាប់តែជនរងគ្រោះចូលទៅក្នុងផ្ទះបាយរួចយកកាំបិតប៉័ងតោមកអារកតែម្ដង ។