
ស្វាយរៀង: ម្ដាយមានការធ្វេសប្រហែស តែមួយភ្លែតសោះ បានធ្វើឲ្យ កូនទៅលេងទឹកពាងលង់ស្លាប់ កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថាៈ ក្មេងប្រុសរងគ្រោះ មានឈ្មោះ យ៉េ វិច្ឆ័យ អាយុ ៤ ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ។
តាមអ្នកភូមិ បានឱ្យដឹងថាៈ មុនកើតហេតុ ឪពុកក្មេងរងគ្រោះ បានទៅធ្វើការ ដូចសព្វដង ដោយទុកឱ្យប្រពន្ធ មើលថែកូនជាធម្មតា។ ក្រោយមក ដោយសារតែម្តាយ មិនឃើញ មិនឮសំឡេងកូននិយាយ ខុសពីរាល់ដង ទើបម្ដាយស្រែកហៅ និងដើររក ក៏មានការភ្ញាក់ ផ្អើល ថា កូនលង់ទឹកពាង ស្លាប់បាត់ទៅហើយ។ ដោយសារតែអ្នកភូមិ មិនអស់ចិត្ត ក៏បាននាំគ្នាជួយសង្គ្រោះ ធ្វើចលនាដៃជើង ដើម្បីអោយមានខ្យល់ដង្ហើម ឡើងវិញ តែអកុសល ហួសពេលទៅហើយ។