
សុខភាព ៖ ជាទូទៅកង្វះជាតិទឹក វាអាចកើតឡើងពេលដែលអ្នកបាត់បង់ជាតិទឹកច្រើនជាងអ្វីដែលអ្នកបានពិសារចូលទៅ។ សម្រាប់អ្នកដែលខ្វះជាតិទឹកគឺ ឧស្សាហ៍បែកញើសនិងសូម្បីពេលដែលអ្នកដកដង្ហើមក៏មិនសូវស្រួលក្នុងខ្លួនដែរ រាងថប់ៗដង្ហើម។ ប្រសិនបើអ្នកពិសាទឹកមិនបានគ្រប់គ្រាន់ទេ ឬនៅពេលអ្នកគ្រុនក្ដៅ, រាគ ឬក្អួតអ្នកកាន់ខ្វះតែជាតិទឹក ហើយការខ្វះជាតិទឹកគឺជាបញ្ហាធ្ងន់ធ្ងរ ជាពិសេសសម្រាប់ក្មេងតូចៗ មនុស្សចាស់និងមនុស្សមានជំងឺប្រចាំកាយ។
១.រោគសញ្ញាទូទៅនៃការខ្វះជាតិទឹកមាន÷
– មានអារម្មណ៍ស្រេកទឹកខ្លាំង ស្ងួតមាត់ តែងតែវិលមុខ ស្លេកស្លាំង ឈឺក្បាល ស្ងួតអណ្ដាត ស្បែកស្ងួត នោមតិចជាងធម្មតា ខ្សោយតម្រងនោម ទឹកនោមប្រែពណ៌នឹងល្អក់ជាងធម្មតា ខ្សោយពោះវៀន មានបញ្ហាទល់លាមក ឈឺពោះនិងរមួលក្រពើផងដែរ។
– ឡើងទម្ងន់:ញាំច្រើនជាងធម្មតា ព្រោះតែមិនសូវផឹកទឹកជាហេតុ ទើបធ្វើឲ្យអ្នកឆាប់ឃ្លាន។
២. វីធីបង្ការនិងព្យាបាលការខ្វះជាតិទឹកមាន÷
– កុំពិសារការហ្វេអ៊ីន ឬគ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិស្ករលើសឬហ្គាស។
– ពិសារទឹកឲ្យបានច្រើនប្រមាណ២, ៥-៣លីត្រក្នុង១ថ្ងៃ
– ទឹកផ្លែឈើឬបន្លែដែលមានផ្ទុកជាតិទឹកប្រមាណ៨០-៩០%ដែលល្អបំផុតក្នុងការបំពេញជាតិទឹកឡើងវិញ។ ហើយបន្លែផ្លែឈើទាំងនោះរួមមាន: ឪឡឹក ក្រូច ទំពាំងបាយជូ ការ៉ុត ស្ពៃក្ដោប ខាត់ណាជាដើម។
– ទឹកស៊ុបឬស៊ុបរម្ងាស់(ស៊ុបមាន់)
– ពិសារGatoradeឬម៉ាកផ្សេងសម្រាប់មនុស្សចាស់(មុនពេលពិសារគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន)។
– ពិសារPedialyteឬម៉ាកផ្សេងសម្រាប់កូនក្មេង(មុនពិសារគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន)។
– ទឹកដោះគោស្រស់ដែលមានផ្ទុកសារធាតុខ្លាញ់តិចគឺជាជម្រើសល្អសម្រាប់យកមកបំពេញជាតិទឹក ទារកឬក្មេងដែលកំពុងបំបៅដោយទឹកដោះម្ដាយបន្ដ ព្រោះវាមានជាតិទឹកគ្រប់គ្រាន់សម្រាប់បំពេញរាងកាយបានល្អ។
ប្រភព:The health site
ប្រែសម្រួល៖ ស្រីពៅ