
ប្រិយមិត្តបានដឹងហើយថាសម្រស់និងសុខភាព គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះស្ដ្រី។ ហើយអ្វីដែលពិសេសបំផុតគឺអាហារដែលសម្បូរទៅដោយសារធាតុGlutathioneដែលជាវីតាមីនដ៏សំខាន់បំផុតដែលជំនួយដល់សម្រស់និងសុខភាពដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលងឡើយ។
យើងខ្ញុំសុំនាំអារម្មណ៍ប្រិយមិត្តមកដឹងពី អាហារទាំង៥ប្រភេទនេះដែលសម្បូរទៅដោយវីតាមីនGlutathioneដែលមិនគួរមើលរំលង៖
១.ខាត់ណាពណ៌ខៀវ ជាបន្លែស្ពៃប្រូខូលីដែលត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីនCនិងសារធាតុអុកសុីតកម្មជាច្រើនរួមមាន អាសុីត Alpha lipoic និង luteinជាអាសុីតដែលជួយឲ្យរាងកាយបង្កើតGlutathioneបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះសារធាតុទាំងអស់នេះវាក៏បានបង្កើតខូឡាជែនក្នុងការជួយធ្វើឲ្យស្បែកភ្លឺនិងក្មេងជាងវ័យផងដែរ។
២. ផ្លែប៉េងប៉ោះ ត្រូវបានគេដឹងហើយថាវាជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីនCនិងសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ព្រមទាំងសារធាតុបេតាការ៉ូទីន វីតាមីនGlutathioneរួមទាំងអាសុីតអាល់ហ្វា Lipoicនិងlycopene ផងដែរ។ ព្រោះសារធាតុទាំងអស់នេះមិនត្រឹមតែជួយធ្វើឲ្យអ្នកទទួលបានសុខភាពល្អតែប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយធ្វើឲ្យអ្នកទទួលបានសម្រស់ក្មេងជាងវ័យនិងស្បែកភ្លឺថ្លាផងដែរ។
៣.ផ្សិត បន្លែមួយប្រភេទនេះសម្បូរទៅដោយសារធាតុសេលេញ៉ូមក្នុងការជួយបង្កើតខូឡាជែនសារធាតុGlutathioneព្រមទាំងជាតិសរសៃដែលជួយក្នងការបន្ទោរបង់និងសម្រកទម្ងន់បានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះផ្សិតក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លានិងសម្រស់ស្រស់ស្អាតផងដែរ។
4.ផ្លែក្រូច ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីនC។ ច្បាស់ណាស់បើអ្នកបានទទួលទានវាកាន់តែច្រើនអ្នកក៏អាចទទួលបានសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យនិងកាន់តែមានប្រសិទ្ធភាពដូចគ្នា។ ជាមួយគ្នានេះផងដែរ ការទទួលទានផ្លែក្រូចច្រើនក៏អាចជួយការពារអ្នកពីជំងឺផ្ដាសាយនិងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកកាន់តែរឹងមាំជាងមុនផងដែរ។
៥. សណ្ដែកសៀង នៅក្នុងសណ្ដែកសៀងមានផ្ទុកនូវសារធាតុអាមីណូជាច្រើនដូចជា Cysteine,Glycine និង Glutamic ជាដើមក្នុងការជួយថែរក្សាសុខភាពរាងកាយហើយព្រមទាំងជួយបង្កើតនៅខូឡាជែនសម្រាប់ស្បែកជួយឲ្យស្បែកមានភាពភ្លឺថ្លា តឹងណែននិងក្មេងជាងវ័យថែមទៀត។
ប្រភព៖ Kapook
ប្រែសម្រួល៖ ជា ស្រីពៅ