
សុខភាព ៖ ទឹកក្ដៅឧណ្ណៗគឺជារបស់ល្អក្បែរខ្លួនដែលមានអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់សុខភាពរាងកាយ។ ដោយសារតែវាងាយស្រួលផឹកនិងងាយស្រួលធ្វើ ហើយវាមានលក្ខណៈសម្បត្តិជាច្រើនមិនថាផឹកវាដើម្បីអ្វីនោះទេ ឬលាយជាមួយឱសថ ឬបន្លែ ផ្លែឈើណាមួយឡើយ វាកាន់តែមានប្រយោជន៍ចំពោះសុខភាព។
១. គុណសម្បត្តិនៃការផឹកទឹកក្ដៅឧណ្ណៗជាមួយនិងសីតុណ្ហភាព: សីតុណ្ហភាពនៃទឹកក្ដៅដែលសមរម្យសម្រាប់ការផឹកគឺនៅចន្លោះសីតុណ្ហភាពពី48-60អង្សាសេសម្រាប់ការផឹកទឹកក្ដៅ។ គុណសម្បត្តិនៃការផឹកទឹកក្ដៅមាន
– វាជួយដល់ប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធexcretoy
– បំបាត់ការតឹងច្រមុះនិងឈឺបំពង់ក
– ជួយលាងសម្អាតជាតិពុលកាត់បន្ថយការកើតមុន
– ជួយគ្រប់គ្រងទម្ងន់ បង្កើនការរំលាយអាហាររបស់រាងកាយ និងកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន។
២. ផឹកទឹកក្ដៅលាយជាមួយទឹកក្រូចឆ្មា: យកទឹកក្ដៅឧណ្ណៗលាយជាមួយទឹកក្រូចឆ្មាផឹកនៅពេលព្រឹកចន្លោះពី15-30នាទីមុនបរិភោគអាហារល្អបំផុតសម្រាប់សុខភាពនិងរាងកាយ។
របៀបធ្វើ
– ទឹកក្ដៅ១កែវទឹកក្រូចឆ្មា១/២ស្លាបព្រាបាយ។ គុណសម្បត្តិមាន:បង្កើនការប្រព័ន្ធភាពសុំា ជួយរំលាយរំលាយអាហារសម្រាប់អាហារដែលពិបាករំលាយ បំបាត់ការហើមពោះនិងជំរុញឲ្យពោះវៀនងាយស្រួលក្នុងការបញ្ចេញចោល។
៣. ផឹកទឹកក្ដៅលាយជាមួយខ្ញី វាជាវិធីសាស្រ្តមួយដែលងាយស្រួលធ្វើ ហើយធ្វើវាជាប្រចាំ។
របៀបធ្វើ
– យើងគ្រាន់តែយកខ្ញីស្រស់មកស្ងោរឬឆុងជាមួយទឹកក្ដៅ ឬយើងអាចយកម្សៅខ្ញីសម្រាប់ផឹកក៏បាន
– វិធីក្នុងការធ្វើមានទឹកក្ដៅ១កែវ ម្សៅខ្ញី១ឫ២ស្លាបព្រាបាយ បើសិនខ្ញីស្រស់៣ទៅ៤ចំណិតស្ដើងៗ។
????គុណសម្បត្តិ បន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ជួយដល់ជំងឺឈឺក្បាលប្រកាំងប៉ុន្ដែត្រូវផឹករាល់ពេលមានការឈឺចាប់ប៉ុណ្ណោះ កាត់បន្ថយការហើមពោះ ការពារជំងឺមហារីក។
4. ការផឹកទឹកក្ដៅជាមួយថ្នាំបុរាណចិន(ម្សៅcinnamom) វាជារូបមន្ដទឹកក្ដៅជាមួយឱសថបុរាណចិន។
របៀបធ្វើ ទឹកក្ដៅ១កែវ ម្សៅcinnamon១ ស្លាប ព្រា។
???? គុណសម្បត្តិ បន្ថយកម្រិតជាតិស្ករក្នុងឈាមនៃអ្នកជំងឺទឹកនោមផ្អែមប្រទេទទី២ កូលេស្តេរ៉ូលទាប កាត់បន្ថយហានិភ័យនៃជំងឺបេះដូង កាត់បន្ថយអាសុីតក្រពះផងដែរ។
ប្រភព:Good life update