
ថ្មីៗនេះ Samsung បានធ្វើបច្ចុប្បន្នភាពស្មាតហ្វូនរបស់ខ្លួនជាច្រើន ដែលយើងមកដឹងពីលក្ខណៈសម្បត្តិពិសេសអស្ចារ្យ របស់ស្មាតហ្វូនកំពូលរបស់ Samsung គឺSamsung Galaxy S23 Series ដែលមានបំពាក់នូវកាមេរ៉ាដ៏ល្អឥតខ្ចោះនៃ Pro-Grade Camera (Night Portraits Selfie និង Night VDO) ដែលលើការប្រើប្រាស់មុខងារ Pro Mode និង Expert RAW តែម្តង៖
និយាយអំពីសមត្ថភាពកាមេរ៉ា (Camera)
កំពូលកាមេរ៉ា 200MP កាន់តែច្បាស់លម្អិតឥតខ្ចោះទោះបីជាពង្រីកច្រើនដងក៏រូបភាពនៅតែច្បាស់ស្អាត ថតវីដេអូ 4K (UHD) 60fps បានរហូត 3 Lens (Wide, Ultrawide, Telephoto) Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពច្បាស់លម្អិតខ្លាំងបំផុត (very detail) និងមានលំនឹងជាមួយមុខងារ Zoom lock Face Retouch កែសម្រួលសាច់ផ្ទៃមុខ និងបន្ថែមភាពរស់រវើក
Selfie Color Tone ផ្តល់ពណ៌ និងកែសម្រួលពណ៌លើរូបដែលបាន Selfie បែប (Cool / original / Warm) ថតរូប Selfie ឬវីដេអូ ដូចធម្មជាតិមិនថាពេលថ្ងៃ ឬពេលរាត្រី ជាមួយមុខងារ AI face restoration កាត់បន្ថយស្នាមព្រាល (Low light ឬក៏ Shaking) Director’s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយអាចធ្វើការ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…! (មានន័យថា កាមេរ៉ាទាំងអស់គឺ Stand by ដើម្បីបំពេញមុខងាររៀងៗខ្លួនទាំងអស់)។
និយាយពីចំណុចលេចធ្លោនៃលក្ខណៈសម្បត្តិដ៏អស្ចារ្យផ្សេងទៀតដូចជា៖
មុខងារ Night Portrait (Selfie / VDO)
មុខងារនេះនឹងផ្ដល់នូវ effect ពន្លឺច្រើនជម្រើសដើម្បីធ្វើឱ្យរូបភាពថត Selfie ភ្លឺច្បាស់ ស្អាតដូចធម្មជាតិ ដោយប្រើនូវបច្ចេកវិទ្យាវៃឆ្លាត AI ចុងក្រោយបំផុតក្នុងការបែបចែកដាច់ពីគ្នារវាងវត្ថុ (Subject) និងផ្ទៃខាងក្រោយ (Background) និងអាចប្រើជាមួយគ្នាសម្រាប់ការថតរូបដែលមានពន្លឺតិច ប៉ុន្តែជម្រើស 3x នៅទីនេះគឺគ្មានកន្លែងណាល្អដូចជម្រើស 1x ទេ គុណភាពមិនចាញ់គ្នាជាងការថតពេលថ្ងៃដែលពន្លឺល្អនោះទេ។
ជាមួយមុនងារ Nightography ដែលផ្ដល់នូវរូបភាព ឬវីដេអូកាន់តែត្រជាក់ភ្នែក ចាប់យករូបភាពបានច្បាស់ល្អឥតខ្ចោះទោះបីជានៅទីងងឹតខ្លាំងក៏ដោយ។
មុខងារ Pro Mode មុខងារនេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការថតរូបទម្រង់ផ្សេងៗគ្នាជាច្រើន រួមទាំងល្បឿន Shutter, ISO, និងតុល្យភាពពណ៌ផងដែរ។ អ្នកប្រើប្រាស់អាចប្រើលែនថតទាំងបួននៅក្នុង Pro Mode បាន ហើយវានឹងបន្ថែមសមត្ថភាពក្នុងការថតក្នុងកម្រិតស្តង់ដារ 12MP ឬអ្នកអាចប្តូរទៅ 50MP បានផងដែរ។ មុខងារ Expert RAW
មុខងារនេះផ្ដល់នូវបទពិសោធន៍អស្ចារ្យ និងកាន់តែងាយស្រួលក្នុងការថត Multiple Exposure បែបសិល្បៈ និងភាពច្នៃប្រឌិតជាមួយមុខងារ Expert RAW នៅលើ Galaxy S23 Ultra ជួយបន្ថែមឱ្យរូបភាព និងវីដេអូកាន់តែរស់រវើក។
កែសម្រួលដោយ៖ភាព សុផាត់
ប្រភពពី Sabay New: https://news.sabay.com.kh/article/1343078#utm_campaign=onpage