
តាមប្រភពព័ត៌មានពី Reuters បានឲ្យដឹងថា ស្រ្តីវ័យ ក្មេងម្នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាពុលដោយមានអាការៈចង់ក្អួត ចុកទ្រូងនិងឈឺក្បាល នៅទីតាំងមិនជាក់លាក់មួយក្នុងប្រទេសអ៉ីរ៉ង់ ឪពុកម្តាយដែលកំពុងមានការព្រួយបារម្ភចំពោះកូនរបស់ខ្លួន បានតវ៉ានៅរដ្ឋធានីTehran និងទីក្រុងផ្សេងទៀតរបស់អ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ជុំវិញការវាយប្រហារដោយសារធាតុពុលដែលផ្ដល់ផលប៉ះពាល់ដល់សិស្សនៅក្នុងសាលារៀនជាច្រើន នេះបើយោងតាមភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់និងវីឌីអូក្នុងប្រព័ន្ធ Social media រហូតមកដល់ពេលនេះជំងឺដែលមិនទាន់អាចកំណត់អត្តសញ្ញាណមួយនេះ បានប៉ះពាល់ដល់សិស្សសាលារាប់រយនាក់ក្នុងរយៈ ពេល ប៉ុន្មានខែថ្មីៗនេះ សូមបញ្ជាក់ថាជំងឺនេះបានប៉ះពាល់ដល់សាលារៀនជាង៣០ នៅក្នុងខេត្តចំនួន១០/៣១របស់ប្រទេសអ៉ីរ៉ង់។
នៅក្នុងវីឌីអូដែលបានបង្ហោះនៅលើប្រព័ន្ធSocail mediaបានបង្ហាញថាឪពុកម្ដាយបានប្រមូលផ្ដុំគ្នានៅសាលារៀន ដើម្បីយកកូនទៅផ្ទះហើយសិស្សមួយចំនួនទៀតត្រូវបញ្ចូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះនិងឡានក្រុង។
ប្រភព : Reuters