
បរទេស ៖ បទ On the street របស់ J-hope bts ជាមួយ J.Cole ឡើងដល់លេខ1នៅលើតារាងi Tunes ជាង80ប្រទេសបន្ទាប់ពីការចេញផ្សាយ។
សូមបញ្ជាក់ថាបទចម្រៀងសហការចុងក្រោយបង្អស់របស់សមាជិកBTSជាមួយនិង J.Coleបានទទួលចំណាត់ថ្នាក់លេខមួយនៅតាមបណ្តាលប្រទេសនានាជុំវិញពិភពលោក មិនយូរប៉ុន្មាន បន្ទាប់ពីការចេញផ្សាយជាសកលបទចម្រៀងឌីជីថលរបស់ J-hope ដែលមានចំណងជើងថា ” On the street “ដែលជាការសហការជាមួយ J. Coleបានចូលក្នុងតារាង i Tunes ភ្លាមៗនៅក្នុងប្រទេសផ្សេងជុំវិញពិភពលោកនិងអឺរ៉ុប។
លើសពីនេះបទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់លេខ1នៅលើតារាងបទចម្រៀងកំពូលរបស់i Tunes នៅក្នុងប្រទេសសរុបចំនួន 84 រួមមាន អាហ្សង់ទីន កូឡុំប៊ី បារាំង ឥណ្ឌា ឥណ្ឌូនេសុី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ តួកគី អាមេរិក រៀងណាមនិងច្រើនទៀត
ប្រភេទតន្ត្រីហ៊ីបហប Lo-Fi បញ្ចូលគ្នានូវបទភ្លេងដ៏សែនស្រទន់ជាមួយនិងហត្ថលេខារបស់ J.Cole រ៉េប ” On the street ” មានន័យថាជាអំណោយពិសេស ដល់អ្នកគាំទ្រនិងអ្នកស្តាប់តន្ត្រីខណៈដែល J-hope រៀបចំដើម្បីផ្ដើមកាតព្វកិច្ចយោធារបស់គាត់ នៅក្នុងខែខាងមុខនេះសមាជិក BTS ក៏បានចូលរួមទាំងការនិពន្ធនិងទំនុកច្រៀងសម្រាប់បទនេះ។
ប្រភព All kpop ប្រែសម្រួលដោយ កញ្ញា ណាន សុខណែត