
កណ្តាល ៖ មានករណីអគីភ័យមួួយបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ដែលបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿងសណ្តោងរុឺម៉កទូដឹកថ្នាំបាញ់មូស បើករេចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្តាលឲ្យរថយន្ដទាំង០២គ្រឿងក្រឡាប់ទៅលើរថយន្តតូយ៉ូតា ទើបបង្កឲ្យមានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាន់តែខ្លាំង ដោយហេតុក្នុងទូកុងតឺន័រមានផ្ទុកកំប៉ុងថ្នាំបាញ់មូស និងបានឆាបដល់សំយ៉ាបផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នង ។
ហេតុការណ៍ការណ៍ខាងលើកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ត្រងចំណុចផ្សារគគី ស្ថិតក្នុងភូមិគគី ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ គឺមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-3853 អូសសណ្តោងស៉ឺមីរ៉ឺម៉ក គ្មានស្លាកលេខ ដឹកទូដែលមានផ្ទុកដោយថ្នាំបាញ់មូស បើកបរពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ត្រងចំណុចកើតហេតុ មិនដឹងមានរឿងអ្វីស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រមួយគ្រឿងទៀតមានម៉ាក MITSUBISHI SUPER ពាក់ស្លាកលេខ ភ្នំពេញ 3E-9032 អូសសណ្តោងស៉ឺម៉រ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0744 កំពុងឈប់ចតស្ងៀម ស្របទិសគ្នា អ្នកបើកបររថយន្តទាំង០២មិនស្គាល់អត្តសញ្ណាណដូចគ្នា ធ្វើឲ្យរថយន្តទាំង២គ្រឿងក្រឡាប់ ទៅប៉ះលើរថយន្តតូយ៉ូតាមួយគ្រឿងផ្សេងទៀត កំពុងឈប់ចតស្ងៀមដែរ បណ្តាលឲ្យរថយន្តបង្កឆាបឆេះកាប៊ីន រាលដល់ទូកុងតឺន័រដែលផ្ទុកពេញដោយថ្នាំបាញ់មូស ឆេះរថយន្តទាំង៣គ្រឿង យ៉ាងសន្ធោសនន្ធៅ ហើយអណ្ដាតភ្លើងប៉ះដល់សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងទៀត ផ្អើលអស់ប្រជាពលរដ្ឋទាក់ទងទៅកម្លាំងសមត្ថកិច្ពន្លត់អគ្គិភ័យ។
ក្រោមមកសមត្ថកិច្ចពន្លត់អគ្គិភ័យបានចុះដល់ទីតាំងរួចបានបាញ់រលត់ ហើយប្រើប្រាសឡានទឹកអស់៕