
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការកំណែទម្រង់ការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ខាងមុខ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាអភិបាលរងរាជធានី-ខេត្ត ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕