
កំពង់ធំ៖ បុរសពិការជើងម្នាក់ដែលជាអ្នកសារព័ត៌មាន កំពុងសម្រាកលើអង្រឹងសុខៗស្រាប់តែ បង្គុលអង្រឹងរលំមកចំក្បាល បណ្ដាលឲ្យស្លាប់អាងអាណោចអាធម្ម។
ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី១ ខែមីនាឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រភពពីប្រពន្ធរបស់ជនរងគ្រោះបានអោយដឹងថា ប្តីរបស់គាត់បានប្រើឲ្យគាត់យកអង្រឹងទៅចងនៅក្នលែងកើតហេតុនោះ ដោយសារតែនៅទីធ្លីនោះស្អាតណាមួយប្ដីរបស់គាត់ក៏ងងុយផង គាត់ក៏ហុចអង្រឹងឲ្យប្តីចងខ្លួនឯងទៅ។ លុះប្ដីចូលដេកអង្រឹងមួយសន្ទុះក្រោយមក ស្រាប់តែលាន់ឮសម្លេងភឹសៗ ដោយមិនចាប់អារម្មណ៍ និងតែស្មានថាផ្ទុះហ្គាសឡាន ពេលដែលគាត់ទៅមើលឡានមិនឃើញអីភ្លាមនោះប្រពន្ធជនរងគ្រោះស្ទះចេញពីឡានមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេកស្តូកនៅនឹងដីមិនឃើញកំរើកអ្វីទើបដឹងថាប្តីគាត់បានស្លាប់បាត់ទៅហើយ។
ប្រភពពីសម្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានតួនាទីនិពន្ធនាយក បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព” និងមានប្រពន្ធឈ្មោះ យ៉ែម ចន្ធី អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសលវិច្ច័យទៅលើសាកសព ហើយបានបញ្ជាក់ថា ជនរង គ្រោះពិតជាបានស្លាប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើ ពិតប្រាកដ ៕