
ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូចេញពីធ្វើការត្រូវរថយន្តមួយគ្រឿងបើកបុករួចកិនពីលើ បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង ៨ៈ៣០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1H-1263 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ជិតវត្តមហាមន្រ្តី ស្រាប់តែមានរថយន្ត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BK-5457 មួយគ្រឿង ដែលបើកបរដោយស្រ្តីម្នាក់ រួមដំណើរជាមួយនឹងកូនបើកបរលើបណ្តោយផ្លូវ១៩៣ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម អកហ្សឺជាន់ហ្រ្វាំងមិនទាន់ បានជ្រុលទៅបុកនឹងម៉ូតូឌ្រីមសង់ខាងលើចំពេញទំហឹង រួចកិនម៉ូតូជាប់ពីក្រោមរថយន្ត បណ្តាលឲ្យនារីរងជិះម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯនាក់បើកបររថយន្តវិញ ត្រូវបានសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងទៅផ្នែកជំនាញឲ្យចុះមកធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕