
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិថ្នាក់ឧត្ដមសេនីយ៍ចំនួន ៣រូប។ នេះបើយោងតាមអនុក្រិត្យ ដែលទើបទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
មន្ត្រីនគរបាលជាតិថ្នាក់ឧត្ដមសេនីយ៍ចំនួន ៣រូប រួមមាន៖
១. លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ចប់តំណែងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង។
២. លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ផ្ទេរតំណែងពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
៣. លោកឧត្ដមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង។