
ភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានបុរសជាអនិតិជនម្នាក់ធ្វេីដំណេីរមកពីប្រទេសបារាំង រួចសម្លា.ប់ប្រពន្ធខ្លួននៅស្រុកខ្មែរដោយសង្ស័យតែភ្លេីងប្រច័ណ្ឌ ស្ថិតនៅផ្ទះលេខ A11 ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងដែរថាជនរងគ្រោះឈ្មោះកែវ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកេីតហេតុខាងលេី ចំណែកជនដៃដល់ជាប្តីឈ្មោះ មូល ណេត អាយុ ៦៣ឆ្នាំ ជាអនិតិជនខ្មែររស់នៅប្រទេសបារាំងនឹងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។
បើតាមសម្តីក្មេងស្រីជាកូនជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសបារាំង ហេីយក៏មិនដឹងថាមកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង៧និង៣០នាទីព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះ ហេីយបានចាក់សោរខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួននិងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួន ហេីយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តង មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឲ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរ តែមិនមានអ្នកជួយទេីបខលហៅម៉ាក់អ៊ុឲ្យមកជួយតែម្តង។
ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបានខលប្រាប់ថា ម៉ាក់អ៊ុជួយផងប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន ពេលនោះគាត់ក៏មកមេីលក៏ឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហេីយទេីបស្រែកហៅអ្នកជិតខាងឲ្យជួយនិងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។
ខណៈពេលនេះសមត្ថកិច្ចបាន និងកំពុងស្វែងរកជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។