
ក្រុមយុវជនចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែងចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបង្កភាពអណាធិបតេយ្យដេញកាប់គ្នាផ្អើលអស់អ្នកភូមិ់។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូត ដាវសាម៉ូរ៉ៃ ១ កាំបិតខ្វែវ ១ និងម៉ូតូ២គ្រឿង បញ្ជូនទៅអធិការនគរបាលស្រុក ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
