
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូយ៉ាងលឿនទំនងជាស្រវឹងបានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលយានរន្តទាំ០២រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើកេីតឡេីង កាលពីវេលាម៉ោង១២:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃើញម៉ូតូម៉ាក ស្គុបពីពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IC- 7952 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើពីជេីងមកត្បូង លុះមកដលចំណុចកើតហេតុបានទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក កាមរី ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3896 ចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។ក្នុងហេតុការណ៍ខាងលើមិនបណ្ដាលឲ្យមានរងបួសនោះទេ។
បន្ទាប់ពីកើតហេតុដោយសារភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ទេីបកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការវាស់វែង រួចយកយាន្តយនទាំង០២ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕