
ព្រៃវែង ៖ រសៀលនេះលោក ផុន ភក្តី សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និង ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែកុម្ភៈ របស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ការសិក្សា។
ក្នុងឱកាសនោះ លោក ផុន ភក្តី និងក្រុមការងារ ក៏បាននាំយកស្លាកសញ្ញា ស.ស.យ.ក. ចំនួន ៣០០ ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនដល់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ សម្រាប់ចែកជូនដល់សមាជិក សមាជិកាចូលថ្មីផងដែរ។
ដូចដែលបានសន្យា ឯកឧត្តម ស សុខា និងលោកជំទាវ នឹងបន្តឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ជារៀងរាល់ខែ ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២ ។
សម្រាប់ខែកុម្ភៈ នេះ ជាខែទី៦៣ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ របស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ៕
………………
៩ កុម្ភៈ ២០២៣