
កោះកុង ៖ ប្រទះឃើញសពបុរសម្នាក់នៅលើដើមឈើនិងរថយន្តមួយគ្រឿងនៅក្នុងទឹកព្រែកសមុទ្រ ហើយក៏ឃើញមនុស្សស្រីម្នាក់ស្លាប់ក្នុងរថយន្តនោះផងដែរ ។
ហេតុការខាងលើត្រូវាបានអ្នកនេសាទប្រទះឃើញកាលពីថ្ងៃទី២ ខែកុម្ភះឆ្នាំ២០២៣ ស្ថិតនៅចំណុចចាំលុង ក្នុងភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សាកសពបុរសដែលស្លាប់នៅដើមឈើមានឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
និងសពនារីដែលប្រទះឃើញនៅក្នុងរថយន្ដមានឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ភ្លាមៗនោះអ្នកនេសាទបានរាយការណ៍ទៅសមត្តកិច្ចនគរបាល ហើយសមត្ថកិច្ចបានចុះទៅដល់ទីតាំង នឹងបានឃើញសពបុរសម្នាក់ស្លាប់នៅដើមឈើប្រាកដមែន ហើយក៏រថយន្តមួយគ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែក ។
ក្រោយមកសមត្ថកិច្ចក៏បានស្ទូចរថយន្តនោះឡើងលើគោក រថយន្តខាងលើម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 នៅក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ ដេកស្លាប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ គឺជាសាកសពដែលគេស្គាល់អត្តសញ្ញាណថាឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។
ប្រភពពីប្រពន្ធរបស់បុរសដែលស្លាប់ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាប្រមាណម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តីរបស់គាត់បានចេញពីផ្ទះហើយក៏មិនបានប្រាប់គាត់ថាទៅណានោះដែរ លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ស្រាប់តែប្តីបានទូរស័ព្ទមកហើយប្រាប់ថា គាត់នៅភូមិទួលគគីរ ភ្លាមៗនោះប្រពន្ធបានសួរទៅវិញ តើនៅទួលគគីរធ្វើអីទាំងយប់ហ្នឹង ហើយប្តីឆ្លើយថា (នៅដើរលេង និងសុំទោសប្រពន្ធ) រួចប្ដីក៏បិទទូរស័ព្ទទៅតេមិនចូលតែម្តងទៅ ។
ប្រភពដដែរបានបន្តថា ស្រាប់តែនៅវេលាម៉ោង៧ៈ៥០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕