
កណ្តាល ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿងជិះគ្នា០៣នាក់បើកយ៉ាងលឿន បានជ្រុលទៅបុកអ្នកធ្វើដំណើថ្មើរជើង បណ្ដាល់ឲ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ់កើតឡើងកាលពីវេលាម៉ោង១ៈ០៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះដែលបានបាត់បងជីវិតមានឈ្មោះ អុល វិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ជាអ្នកបើកបរម៉ូតូ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ក្រហម ពាក់ស្លាកលេខ កណ្តាល 1AG-2802 ជិះគ្នា០៣នាក់មានឈ្មោះ ភូ ផលឌី ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល និងម្នាក់ទៀតមានឈ្មោះ សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ពីជើងទៅត្បូង លុះមកដល់ត្រងកន្លែងកើតហេតុ គេចអ្នកដើរថ្មើរជើងមិនទាន់ ហើយក៏ជ្រុលបុកជនរងគ្រោះតែម្ដង បណ្តាលឲ្យបោកដួល រងរបួសទាំង៤នាក់ ។ជនរងគ្រោះដែលជាអ្នកធ្វើដំណើថ្មើរជើងនោះ រងរបួសធ្ងន់ធ្ងរមិនស្គាល់អត្តសញ្ញាណត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕