
ភ្នំពេញ ៖ រថយន្ដមួយគ្រឿងបើបុករួចកិនអូសម៉ូតូដែរកំពុងឆ្លងផ្លូវច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ៈ១០យប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញហាណូយនៅក្នុងសង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រពភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខមណ្ឌលគិរី1A-2367 តាមបណ្តោយផ្លូវ៩២ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រងចំណុចកើតហេតុបុរសខាងលើបានជិះម៉ូតូឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្ន ស្រាប់តែពេលនោះក៏មានរថយន្តម៉ាកMazdaមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-1197 ហើយនៅក្នុងរថយន្ដនោះមាននាក់រួមដំណើ៦នាក់ទាំងចាស់ទាំងក្មេង ។
ប្រភពដដែរបានបន្តថារថយន្ដខាងលើទើបតែធ្វើដំណើមកពីការក្មួយនៅខេត្តឧត្តរមានជ័យ ដោយបើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីរជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកម៉ូតូពីរចំហៀងពេញទំហឹងរួចកិនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕