
ភ្នំពេញ ៖ អាសូរ! ស្ត្រីពិការភ្នែកម្នាក់ ខណៈឱ្យកូនប្រុសជិះម៉ូតូឌុបពីកន្លែងលក់នំ នៅតាមស្តុបទួលពង្រ ត្រឡប់ទៅបន្ទប់ជួលវិញ ក៍ស្រាប់តែឆ្លងចរន្តបង្កជាអណ្តាតភ្លើងឆាបឆេះម៉ូតូខ្ទេច សល់តែគ្រោងដែកតែប៉ុណ្ណោះ ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ទីមករា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលូប្រាំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីពិការភ្នែកម្នាក់ជាអ្នកលក់នំបំពង់នៅម្តុំស្តុបទួលពង្រ លុះលក់ដល់យប់ណាមួយនំរបស់នៅសល់មន្តិចផង ស្ត្រីរងគ្រោះខាងលើក៏បានអោយកូនប្រុសដែរអាយុទើបតែជាង១០ឆ្នាំ ជិះម៉ូតូឌុបគាត់ទៅបន្ទប់ជួលវិញដើម្បីសំរាក ក្រោយជិះមកដល់កន្លែងកើតហេតុ ជនរងគ្រោះមានអារម្មណ៍ថា ម៉ូតូចេះតែក្តៅទៅៗដោយមិនដឹងមូលហេតុ ក៏ស្រាប់តែឆាបឆេះចេញជាអណ្ដាតភ្លើងមកសន្ធោសន្ធៅតែម្តង។ភ្លាមៗនោះកូនប្រុសដែលជាអ្នកឌុបក៏បានទៅចាប់ដៃម្តាយឱ្យរត់ចេញពីម៉ូតូកំពុងឆេះនោះ កុំឱ្យមានគ្រោះថ្នាក់ ហេតុការណ៍ខាងលើបណ្ដាលឲ្យឆេះអស់មួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ឡើងស៊េរីឆ្នាំ២០២២ ដែលស្តីរងគ្រោះខ្ចីលុយគេទិញតម្លៃជាង៣០០ដុល្លារ។
ស្ត្រីរងគ្រោះដែលពិការភ្នែកជាម្ចាស់ម៉ូតូមានឈ្មោះ នុច ស្រីម៉ៅ អាយុ៤២ឆ្នាំ មុខរបរលក់នំ រស់នៅបន្ទប់ជួលមួយកន្លែងម្តុំបុរីលឹមឈាងហាក់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។