
មណ្ឌលគិរី ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបុកត្រាក់ទ័រសណ្តោងរុឺម៉កដឹកទឹកមួយគ្រឿងដែលឈប់ចត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពីប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AS-0219 បើកបរដោយបុរសម្នាក់មានឈ្មោះ ហៃ ដាលុច អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងរួមដំណើរជាមួយកូនប្រុសម្នាក់ ឈ្មោះហៃ សៀវមិញអាយុ៧ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង ។
លុះមកដល់ត្រងកន្លែកើតហេតុ ស្រាប់តែរេចង្កូតជ្រុលបុកនិងត្រាក់ទ័រសណ្តោងរុឺម៉កដឹកសុីទែនទឹកមួយគ្រឿង ដែលកំពុងចតឈប់តាមផ្លូវពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យបុរសជាតៃកុងស្លាប់ និងកូនប្រុសមិនមានរងរបួសនោះទេ។ រីឯខាងត្រាក់ទ័រវិញ រងរបួសធ្ងន់ម្នាក់ដែលជាអ្នក់រួមដំណើមានឈ្មោះ នួន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចំណែកម្នាក់ទៀតគឺជាអ្នកបើត្រាកទ័របានរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ បុរសដែលត្រូវរបួសធ្ងន់នោះបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពជនរងគ្រោះ ជាគ្រូបង្រៀន ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដនិងត្រាទ័រត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីធ្វើតាមនិតិវិធី។